**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការរួមកម្ពុជា-ថៃ ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងគម្រោង ព្រះរាជឧបត្ថម្ភដល់កម្ពុជាលើវិស័យអប់រំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចព្រមព្រៀងគម្រោងព្រះរាជឧបត្ថម្ភ ដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វិឈីត យ៉ាធីប ប្រធានគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន។

កិច្ចប្រជុំផ្ដោតសំខាន់លើវឌ្ឍនភាពការអនុវត្ត ទិសដៅ និងលទ្ធភាពការបន្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រវាងគម្រោងព្រះរាជឧបត្ថម្ភ ជាមួយក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចព្រមព្រៀងបច្ចុប្បន្នត្រូវបានអនុវត្តអស់រយៈពេល ៤ឆ្នាំមកហើយ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងសិស្ស និស្សិត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារៈ ហើយនឹងផុតសុពលភាពនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ចំណុចសំខាន់ៗ ចំនួន៣ផ្សេងទៀតដែលកិច្ចប្រជុំបានពិភាក្សា រួមមាន៖

(១). ការអភិវឌ្ឍការបង្រៀន រៀន និងការអភិវឌ្ឍបុគ្គលិកអប់រំ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ភាគីគម្រោងនឹងរៀបចំបន្តកម្មវិធីអភិវឌ្ឍន៍គុណភាពការបង្រៀន រៀន (Instructional Quality Development Program – IQDP) នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

(២). អាហារូបករណ៍ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ៖ ភាគីថៃនឹងផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំ២០២៥ ជូនដល់ក្រុមគោលដៅចំនួន៣ដូចជា៖
– ក្រុមគោលដៅទី១៖ អាហារូបករណ៍សម្រាប់ការអភិវឌ្ឍបុគ្គលិកអប់រំនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
– ក្រុមគោលដៅទី២៖ អាហារូបករណ៍សម្រាប់ការអភិវឌ្ឍសិស្ស និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
– ក្រុមគោលដៅទី៣៖ អាហារូបករណ៍សម្រាប់ការអភិវឌ្ឍសិស្ស និស្សិត មន្ត្រីរាជការទូទៅ និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

(៣). ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ៖ តាមការគ្រោងទុក ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងបច្ចុប្បន្ន នឹងបញ្ចប់នាចុងឆ្នាំ២០២៥។
ជាលទ្ធផល ភាគីទាំងពីរយល់ស្របជាគោលការណ៍ ក្នុងការបន្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រយៈពេល៣ឆ្នាំបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង