**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

កម្លាំងចម្រុះ កំពុងបើកយុទ្ធនាការក្តៅ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការអនុវត្តក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ និងបានដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍ របស់អគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអនុគណៈកម្មការទាំង១០ របស់រដ្ឋបាលខេត្ត ត្រូវចុះប្រតិបត្តិការជាបន្ទាន់ ដឹកនាំបញ្ជា និង ទទួលខុសត្រូវរួមដោយឯកឧត្ដម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង បង្កា និងទប់ស្កាត់រុករានទន្ទ្រានកាប់ឆ្ការព្រៃឈើរបស់រដ្ឋ ធ្វើឱ្យមានការប៉ះពាល់ ធនធានធម្មជាតិ បង្កឱ្យមានគ្រោះធម្មជាតិផ្សេងៗដូចជា ភាពរាំងស្ងួត គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម ជាពិសេស ខូចខាតហេដ្ឋរចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពានប្រឡាយ មន្ទីរពេទ្យ សាលារៀន ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និង អាយុជីវិតរបស់មនុស្សសត្វ។

ចំណុចគោលដៅដែលត្រូវចុះប្រតិបត្តិការរួមមាន៖
-គោលដៅទី១ ចំណុចខ្នង១៦ ក្នុងភូមិអូរសួរស្តី ឃុំថ្មដា ដឹកនាំនឹងទទួលខុសត្រូវដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត នឹងជាប្រធានអនុគណៈកម្មការទី១
-គោលដៅទី២ ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្កៀង ក្នុងភូមិក្រពើរពីរលើ ឃុំក្រពើពីរ ដឹកនាំ និងទទួលខុសត្រូវដោយលោក សាយ សុជាតិ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី២

-គោលដៅទី៣ ចំណុចអូរ១,អូរ២ ក្នុងភូមិអូរដីខ្មៅ និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ដឹកនាំ និងទទួលខុសត្រូវដោយលោក គិត សុផា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៣
-គោលដៅទី៤ ចំណុចសហគម៍ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ដឹកនាំនិងទទួលខុសត្រូវ ដោយ លោក លឹម សុខតូ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៤

-គោលដៅទី៥ ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ដឹកនាំនិងទទួលខុសត្រូវ ដោយលោក ហៀម យួន អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៥
-គោលដៅទី៦ ជើងភ្នំខ្មោច ភូមិចំការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០, ចំណុច ៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ដឹកនាំនិងទទួលខុសត្រូវ ដោយលោក រុន សារី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៦

-គោលដៅទី៧ ចំណុចខាងមុខ និងខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើពីរ ដឹកនាំនិងទទួលខុសត្រូវដោយលោក ងួន ប៉ោសេង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៧
-គោលដៅទី៨ ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើពីរ ដឹកនាំនិងទទួលខុសត្រូវ ដោយលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៨

-គោលដៅទី៩ ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវាញ ដឹកនាំនិងទទួលខុស ត្រូវដោយលោក ចេង ឡៃ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទី៩
-គោលដៅទី១០ ចំណុចអូរទី២ ជើងភ្នំសុគុណ ក្រោយសហគមន៍ផ្ទះមួយ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផឹក ជ្រុំ ភូមិឈើទាលជ្រុំ ភូមិប្រម៉ោយ ដឹកនាំនិងទទួលខុសត្រូវ ដោយលោក ជា ដានី នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានអនុគណៈកម្មការទី១០។

ដោយផ្អែកតាមការចុះអនុវត្តជាក់ស្តែង ពិនិត្យឃើញថា មានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្បែរតំបន់វារីអគ្គិសនី។ ចំពោះការចុះអនុវត្តនេះ ជាក់ស្តែងចាប់បាននូវវត្ថុតាងរបស់ ជនល្មើស ក្នុងនោះកម្លាំងរបស់យើង បានធ្វើការរុះរើ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយសារទីតាំងស្ថិតនៅក្នុង តំបន់ព្រៃជ្រៅ និងលើកំពូលភ្នំខ្ពស់ៗ ដែលមិនអាចយកមករក្សាទុកបាន។

រាល់វត្ថុតាង មួយចំនួនទៀត ត្រូវបានរឹបអូស និងរាយការណ៍ជូនព្រះរាជអាជ្ញា ចេញដីការបង្គាប់ រក្សាទុក ទៅតាមនីតិវិធីច្បាប់ និងធ្វើការដុតបំផ្លាញចោល។ រីឯការកាប់បំផ្លាញព្រៃឈើ ក្បែរតំបន់វារីអគ្គិសនីនេះ បើយើងធ្វើការចុះទប់ស្កាត់មិនបានទាន់ពេលវេលាទេនោះ បណ្តាលឱ្យគ្មានទឹក និងបង្កការហូរច្រោះបាក់ដីចូលក្នុងអាង ។ ហើយការបង្ក្រាបនេះ មិនមែនជាការធ្វើបាបប្រជាជននោះទេ ប៉ុន្តែជាការការពារធនធានធម្មជាតិឱ្យនៅគង់វង្ស និងការពារវារីអគ្គិសនី ដែលបង្កាទៅថ្ងៃមុខប្រឈមនឹងគ្មានទឹក គោករាក់ដែលជាបញ្ហាបណ្តាលឱ្យដំណើរការផលិតថាមពលអគ្គិសនី មិនអាចប្រព្រឹត្តទៅបាន ជាហេតុធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចប្រទេសជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង