**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត៖ បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាប្រចាំ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញបិទសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានសិក្ខាកាមចូលរួមមកពីគ្រប់ក្រសួងស្ថាប័ន រាជធានីខេត្ត មានចំនួនប្រមាណ៣៥០នាក់ ដែលរៀបចំរយៈពេល១ថ្ងៃពេញ។

មានប្រសាសន៍ក្នុងឱកាសពិធីបិទសិក្ខាសាលានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យា ជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ ស្របតាមយុគសម័យបច្ចេកវិទ្យាឌីជីថល សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តែងតែងសង្កត់ធ្ងន់អំពីតម្រូវការក្នុងការរៀបចំបង្កើត និងពង្រឹងនូវយន្តការព័ត៌មានស្នូលនៅតាមបណ្តាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យយន្តការនេះមានលក្ខណៈអចិន្ត្រៃយ៍ ដែលធ្វើឱ្យការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ក្លាយជាស្នូលនៃចលនាជាតិមួយ ក្នុងកិច្ចការព័ត៌មាននិងសាធារណមតិ ជាពិសេសការអនុវត្តនូវអភិក្រមប្រតិកម្ម និងបុរេសកម្មដោយភាពម្ចាស់ការ និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល ដោយ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាប្រចាំ ព្រោះព័ត៌មានក្លែងក្លាយ បានបង្កចលាចលសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

យោងតាមរបាយការណ៍បូកសរុបដំណើរការសិក្ខាសាលាដែលឡើងថ្លែងដោយ ឯកឧត្តម ទេព អស្នារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) បានឱ្យថា សិក្ខាសាលានេះ អាចកើតឡើងបាន ក្រោមការផ្តួចផ្តើម និងដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ព្រមទាំងថ្នាក់ដឹកនាំនៃគ.ស.ព.ស. ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយគោលបំណងសំខាន់បំផុតនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីក្រើនរំលឹកដល់គ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ ផ្តោតការចាប់អារម្មណ៍លើការវិវត្តថ្មីនៃបច្ចេកវិទ្យា AI ក៏ដូចជាយកចិត្តទុកដាក់តាមដានឱ្យបានជាប់ជាប្រចាំចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យា AI ពីសំណាក់ក្រុមជនទុច្ចរិតមួយចំនួនដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយ។

សិក្ខាសាលានេះដែរ ក៏មានគោលបំណងជួយពង្រឹងស្មារតី និងលើកកម្ពស់ការយកចិត្តទុកដាក់និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត របស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីថែរក្សាស្ថិរភាពនយោបាយ និងសង្គម ជាពិសេសគឺចូលរួមថែរក្សាការពារសន្តិភាពដើម្បីជំរុញទៅដល់កំណើនសេដ្ឋកិច្ចជាតិ។

គួរកត់សម្គាល់ថា សិក្ខាកាមទាំងអស់ បានស្តាប់ដោយយកចិត្តទុកដាក់នូវ សុន្ទរកថា និងបទបង្ហាញ ប្រកបដោយខ្លឹមសារ ដែលជាធាតុចូលយ៉ាងសំខាន់ក្នុងការផ្តល់ជាចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីគាំទ្រដល់ការងារប្រចាំថ្ងៃរបស់ខ្លួន។ វាគ្មិនទាំងអស់នៃអង្គសិក្ខាសាលា បានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងការងារព័ត៌មាន និងសាធារណមតិ និងបានចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនជូនសិក្ខាកាមដែលបានអញ្ជើញមកពីក្រសួង-ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក សម្រាប់ពង្រឹងក្រុមការងាររបស់ខ្លួន និងការប្តេជ្ញាចិត្តក្នុងការអនុវត្តភារកិច្ចជាក់ស្តែងឱ្យសម្រេចបាននូវជោគជ័យ និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង