**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តម សួន សេរីរដ្ឋា ដឹកនាំក្រុមការងារក្រសួង ចូលរួមក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាពនិងថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច

ភ្នំពេញ៖ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារក្រសួងរួមមាន ឯកឧត្តម សុត សឿន អនុរដ្ឋលេខាធិការ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ លោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច ប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង ហើយនៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ខេត្តរួមមាន ប្រធានមន្ទីរ ប្រធានការិយាល័យជនជាតិដើមភាគតិច ប្រធានការិយាល័យផែនការ ប្រធានការិយាល័យគណនេយ្យ ប្រធាន-អនុប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តទាំង ៣ (កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង) ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីស្វែងយល់ពីការងារ កិច្ចសហប្រតិបត្តិការរវាងមន្ទីរទាំង ២ កន្លងមកដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយលើការងារការអនុវត្តន៍ផែនការសកម្មភាព ការស្នើថវិកាចំណាយ ចំពោះសកម្មភាពការងារជនជាតិដើមភាគតិចនៅក្នុងខេត្ត។ ក្នុងកិច្ចប្រជុំសំណេះសំណាលនេះក្រៅពីបានស្តាប់របាយការណ៍ និងកិច្ចពិភាក្សា របស់ប្រធានមន្ទីរទាំង២ និងមន្ត្រីការិយាល័យ ឯកឧត្តម ក៏បាននាំយកការផ្តែផ្តាំ និងអនុសាសន៍ចង្អុលបង្ហាញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរផងដែរ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរដែលបានធ្វើកិច្ចការបានល្អ សហការល្អជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ហើយឲ្យត្រៀមយកបទពិសោធន៍ល្អៗនោះមកចែករំលែកក្នុងសិក្ខាសាលា ពេលធ្វើការសិក្ខាសាលាបូកសរុប ក្រោយបញ្ចប់កិច្ចប្រជុំទាំង ១៥ ខេត្តជាមួយមន្ទីរទាំងអស់ ។ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមដូចខាងក្រោម ៖

១- ស្គាល់ឲ្យច្បាស់ពី កម្មវិធីទាំង ៤ របស់ក្រសួង ត្រូវសិក្សា រៀនសូត្រ ស្វែងយល់ឲ្យយល់ពី អនុកម្មវិធីទាំងអស់ ដែលនៅក្រោមកម្មវិធីនីមួយៗទាំង ៤ របស់ក្រសួង ។
២- ធ្វើការងារបំពេញភារកិច្ចតាមតួនាទី និងសហការគ្នាធ្វើការងារជាក្រុម ដឹកនាំបំផុសឲ្យមានការចូលរួមគំនិតយោបល់ក្នុងការធ្វើផែនការ និងលើកផែនការសកម្មភាពឲ្យស្របតាមអនុកម្មវិធីនីមួយៗ នៃកម្មវិធីទាំង ៤ របស់ក្រសួង ។

៣- យកចិត្តទុកដាក់រៀនសូត្រ កត់ត្រា ពេលមកចូលរួមវគ្គសិក្ខាសាលាបណ្តុះបណ្តាលនានា ឬក៏អនុសាសន៍ណែនាំផ្ទាល់ពី ឯកឧត្តមរដ្ឋមន្ត្រី រួចត្រឡប់ទៅវិញត្រូវផ្សព្វផ្សាយចែករំលែកបន្តក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង នឹងធានាអោយបាននូវនិរន្តរភាពការងារ។
៤- រៀនសូត្រធ្វើការជាលក្ខណៈអន្តរមន្ទីរ ពិសេសជាមួយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ពិសេសត្រូវដឹងឲ្យច្បាស់ពីទម្រង់របៀបស្នើសុំថវិកា ពីអនុគណនីស្នើថវិកា ពីកាលបរិច្ឆេទទូទាត់ ពីរបៀបទូទាត់ និងកាលបរិច្ឆេទ បើក-បិទ លើកផែនការប្រចាំឆ្នាំ ផែនការ ៥ ឆ្នាំ និង ៣ ឆ្នាំរំកិល ដោយខ្លួនឯង ។

៥- ឲ្យតម្លៃការងារ និងអនុវត្តការងារឲ្យគ្រប់កម្មវិធី និងអនុកម្មវិធី ដែលក្រសួងមាន ។ កុំសំដៅធ្វើតែការងារណាដែលមានថវិកាច្រើន មានថវិកាវិនិយោគ និងមានថវិកាជំនួយ។
៦- ហ៊ានសួរមកមន្ត្រីថ្នាក់ជាតិ នូវរាល់ការងារណាដែលមិនច្បាស់លាស់ ដើម្បីទទួលបាននូវការពន្យល់ ការជួយបង្ហាត់បង្រៀន ពិសេសកសាងភាពជិតស្និទ្ធនិងការសហការល្អរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារឲ្យរលូន។

៧- ស្តាប់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនូវប្រយោគមួយថា ត្រូវរៀនពីខ្លួនឯង ស្គាល់ពីខ្លួនឯង ឲ្យបានច្រើន មនុស្សធ្វើការងារដល់គោលដៅ គឺមនុស្សដែលចេះរៀនសូត្រពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនឯងឲ្យបានច្រើន ។

អត្ថបទដែលជាប់ទាក់ទង