**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

តំណាងរាស្រ្តកម្ពុជា-បារាំង៖ ក្នុងនាមជាតំណាងរាស្រ្ត ការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនពិតជាសំខាន់ណាស់

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយក្រុមមិត្តភាពបារាំង-កម្ពុជា នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំនៃវិមានរដ្ឋសភាបារាំង។

ក្នុងជំនួបជាមួយក្រុមមិត្តភាពសភាបារាំង-កម្ពុជា លោកជំទាវ ឡោក ខេង បានជម្រាបជូនភាគីបារាំងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំងគឺជាទំនាក់ទំនងបងប្អូន ដែលមានតាំងពីយូរលង់ណាស់មកហើយ និងចាក់ឬសនៅក្នុងស្រទាប់យុវជនកម្ពុជាគ្រប់ជំនាន់ ជាក់ស្តែងបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាប្រមាណ៨សែននាក់​ រស់នៅលើទឹកដីបារាំង។

លើសពីនេះទៅទៀត ដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចជាផ្លូវការរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំងកាលពីពេលថ្មីៗនេះ អាចបញ្ជាក់បានថា​ ទំនាក់ទំនងរវាងបារាំង និងកម្ពុជា កាន់តែជិតស្និទ្ធ និងស្អិតរមួត។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនេះ ភាគីកម្ពុជាបានលើកឡើងអំពីចក្ខុវិស័យរបស់រដ្ឋសភានីតិកាលទី៧ នៅក្នុងការពង្រឹង​ និងពង្រីកទំនាក់ទំនងពហុភាគី ទ្វេភាគី តាមរយៈវេទិកាសភានានាដូចជា APF, IPU, ASEP ជាដើម ដែលរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ភាគីកម្ពុជាក៏បានជម្រាបជូនក្រុមមិត្តភាពកម្ពុជា-បារាំង​ អំពីខ្លឹមសារដែលបានពិភាក្សាជាមួយគណៈកម្មការសង្គមកិច្ចរបស់រដ្ឋសភាបារាំង នូវចក្ខុវិស័យក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ រដ្ឋសភាកម្ពុជាមានបំណងប្រែក្លាយខ្លួនទៅជាសភាឌីជីថល​ ដើម្បីសម្របខ្លួនទៅនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបរិវត្តកម្មឌីជីថល។

នៅក្នុងន័យនេះ រដ្ឋសភាកម្ពុជាមានបំណងចង់សិក្សាស្វែងយល់បន្ថែមទៀតពីការអនុវត្តល្អរបស់រដ្ឋសភាបារាំង ព្រោះសភាកម្ពុជាមានទស្សនៈវិស័យចង់បង្ហាញអំពីការងាររបស់តំណាងរាស្រ្តទៅកាន់សាធារណជន ប្រកបដោយតម្លាភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះកង្វល់របស់ពលរដ្ឋ។

លោកជំទាវ សាន់ឌ្រីន រូស្សូ (Sandrine Rousseau) និង ឯកឧត្តម ហាឌ្រែន ហ្គូមី (Hadrien Ghomi) អនុប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា​ បានឯកភាពនូវការលើកឡើងរបស់ លោកជំទាវ ឡោក ខេង នឹងបានជម្រាបជូនប្រតិភូកម្ពុជាថា មណ្ឌលដែលលោកទាំងពីរឈរឈ្មោះ មានប្រជាពលរដ្ឋកម្ពុជារស់នៅច្រើន គឺសង្កាត់លេខ១៣នៅទីក្រុងប៉ារីស ដូច្នេះរដ្ឋសភាបារាំងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយរដ្ឋសភាកម្ពុជា។ ក្នុងនាមជាតំណាងរាស្រ្ត ការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនគឺពិតជាសំខាន់ណាស់។

ទាក់ទងនឹងសំណូមពររបស់សភាកម្ពុជាភាគីបារាំងឯកភាព និងផ្តល់ការគាំទ្រទៅលើការបណ្តុះបណ្តាល ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍អំពីការអនុវត្តរបស់សភាបារាំងដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា អំពីសភាអេឡិកត្រូនិក។

សូមបញ្ជាក់ថា ក្រុមមិត្តភាពសភាបារាំង-កម្ពុជា ឬតំណាងគ្រោងនឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅក្នុងឆ្នាំនេះឬក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង