**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ

ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស គ្រងជើងឯក «តេជោលីគ»

ភ្នំពេញ៖ ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស យកឈ្នះក្រុមខ្លាំងវិសាខា ដោយលទ្ធផល ៣-១ (សិត) ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ គ្រងជើងឯកក្នុងការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន «តេជោលីគ» ឆ្នាំ២០២៣/២៤។

ការប្រកួតដែលមានទស្សនិកជនចូលរួមទស្សនាពេញវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមបញ្ជាការដ្ឋានអង្គរ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតជួបគ្នា ២លើកកន្លងមក មុនឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ សុទ្ធតែចាញ់វិសាខា ពោលគឺជួបគ្នាក្នុងជុំទី១ ចាញ់វិសាខា ៣-០ (សិត) និងជុំទី២ ចាញ់វិសាខា ៣-២ (សិត) ។

លុះឈានដល់ជំនួបលើកទី៣ ដែលជាការប្រកួតកាត់សេចក្ដីរកបេក្ខភាពក្រុមជើងឯក ក្រុមបញ្ជាការដ្ឋានអង្គរក្ស ធ្វើបានយ៉ាងល្អ យកឈ្នះក្រុមវិសាខា ២សិតមុន ក្នុងពិន្ទុ ២៥-១៩ និង ២៥-២០ មុនវិសាខា យកឈ្នះវិញ នៅក្នុងសិតទី៣ ជាមួយពិន្ទុ ២៥-២១ ។ ប៉ុន្ដែក្រុមបញ្ជាការដ្ឋានអង្គរក្ស គឺបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់វិសាខា ត្រឹមសិតទី៤ ជាមួយជ័យជម្នះ ២៥-១៩ពិន្ទុ ដើម្បីធានាជ័យជម្នះជាផ្លូវការ និងគ្រងជើងឯក «តេជោលីគ» ឆ្នាំ២០២៣/២៤ នេះតែម្ដង ។

គួរដឹងថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ «តេជោលីគ» ដែលជាការប្រកួតលីគអាជីពលើកដំបូងនេះ បានបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយមានបេក្ខភាព ៨ក្រុមចូលរួម រួមមានក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស, វិសាខា, ក្រសួងមហាផ្ទៃ, ស្នងការរាជធានីភ្នំពេញ, កងពលធំអន្ដរាគមន៍លេខ៣, ខេត្តព្រះសីហនុ, ស្នងការនគរបាលខេត្តពោធិ៍សាត់ និងស្នងការនគរបាលខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង