ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគ.ជ.អ.ប អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ១).ប្រកាសសមាសភាពថ្មីរបស់អនុគណៈកម្មាធិការមុខងារ និងធនធាន ២). ធ្វើការពិនិត្យនិងពិភាក្សាលើស្ថានភាពនៃការអនុវត្តមុខងារក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្ទេរទៅឱ្យរដ្ឋបាល រាជធានី ខេត្ត ដើម្បីផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងមុខងារទាំងនេះតាមអង្គភាពច្រកចេញចូលតែមួយ ថ្នាក់រាជធានី ខេត្ត និង ៣). បញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ៕

