**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត

ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងនឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តបទល្មើសនានាស្ថិតក្រោមសមត្ថកិច្ចខ្លួនដោយមិនលើកលែងជាដាច់ខាតក្នុងនោះក៏នឹងដាក់មេធាវីការពាររាល់សំណុំរឿងផងដែរ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថាក្រសួងនឹងធ្វើការជាមួយសមត្ថកិច្ច ជាមួយគណៈ មេធាវីដើម្បីដាក់មេធាវីការពារក្រសួងរាល់បទល្មើសដែលជនល្មើសប្រព្រឹត្តិ។

ឯកឧត្តមបញ្ជាក់ថា៖”យើងនឹងអនុវត្តច្បាប់ដោយមិនលើកលែងជាដាច់ខាតចំពោះរាល់បទល្មើសនានាស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនចំពោះបទល្មើសនានា ពិសេសនោះក្រមបរិ ស្ថានដែលនឹងដាក់ឲ្យអនុវត្តឆាប់ៗ  និងលិខិតបទដ្ឋានគតិយុត្តិនានា ហើយ យើងខ្ញុំក៏បានស្នើ ទៅគណៈមេធាវីដើម្បី ដាក់មេធាវីកា រពារដែរ”។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថាក្រសួងនឹងអនុវត្តច្បាប់ឲ្យបាន១០០% និងជំរុញឲ្យមានការ អនុវត្តច្បាប់ផ្សេងៗទៀត ។ ជាងនេះក្រសួងនឹងធ្វើការសហការជាមួយអាជ្ញាធរដែនដី ក្នុងការ ទប់ស្កាត់រាលបទល្មើសនានាដែលមានកើតក្នុងដែនដីខ្លួន។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានក៏បានឲ្យដឹងក្រសួងបរិស្ថាននឹងដាក់ដំណើរការ នូវប្រព័ន្ធអែប(APP) ដែលអាចឲ្យដឹងពីតំបន់អភិរក្សការពារនៅពេលខាងមុខនេះផងដែរ។

ឯកឧត្តមបញ្ជាក់ថាយើងនឹងដាក់ប្រព័ន្ធAPP  យើងគ្រាន់តែចូលយើងនឹងដឹងថាតំ បន់នេះតំ បន់ការពារ យើងមិនគម្បីកាប់បំពាន់ឬឈូសឆាយមកធ្វើជាសកម្មភាពផ្ទាល់ខ្លួននោះទេ។ ក្នុងសន្នីសិទនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានឲ្យដឹងថានឹងខិតខំធ្វើការកៀរគររបស់ថវិការ ដើម្បីទិញដ្រូនឲ្យមន្ត្រីឧស្សាននុរក្សប្រើប្រាស់ក្នុងដែនដីខ្លួន សម្រាប់មើល ពីស្ថានភាពបទ ល្មើសនានាផងដែរ។

ឯកឧត្តមគូសបញ្ជាក់ថាពេលយើងផ្តល់ដ្រូនជូនពួកគាត់ គាត់អាចមើលឃើញបាន ឆ្ងាយនូវសកម្មភាពបទល្មើស អីញ្ចឹងទេយើងនឹងខិតខំស្វែងរកថវិការដើម្បីទិញជូនពួកគាត់ ដែលសកម្មភាពនេះនឹងជួយដល់ការពារធនធានធម្មជាតិយើងបាន។ លើសពីនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានឲ្យដឹងថាក្រសួងបរិស្ថាននឹងធ្វើការជាមួយអង្កការដៃគូរនានាក្នុងការចូលរួមអភិរក្ស ថែរក្សាធនធានធម្មជាតិដោយថតពីលើតាមរយៈ ប្រព័ន្ធផ្កាយ រណបដែលអាចទទួលបានរូបភាពនិងសកម្មភាពនានាក្នុងនោះរួមមានបទល្មើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង