**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ

ភ្នំពេញ៖ កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ ដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ និងបរិស្ថានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។
នៅសន្និសីទសារព័ត៌មានអន្តរក្រសួង ស្តីការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងអង្គការដៃគូ នាព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២៤នេះ ឯកឧត្តម សំ សំអាងទីប្រឹក្សាក្រសួងវប្បធម៌បានមានប្រសាសន៍ថា កម្មវិធីនេះ នឹងមានក្រុមអ្នកចម្រៀងជាពូកចំនួន៧ក្រុមមកពីប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងកម្ពុជាស្មើនឹង ២៥០នាក់។
ឯកឧត្តមបញ្ជាក់ថា ៖ « កម្មវិធីនេះ រំពឹងលើ៣ចំណុចសំខាន់ គឺ ការរៀបចំនេះនឹងបើកទ្វារឱ្យទេសចរមកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន។ ទី២ កម្មវិធីនេះ គឺជាកម្មវិធីអន្តរជាតិ ដូច្នេះ អ្នកចូលរួមនៅពេលដែលត្រឡប់ទៅប្រទេសខ្លួនវិញពួកគេផ្សព្វផ្សាយពីកម្ពុជាដែរ។ ចំណុចទី៣ លោករំពឹងថា បន្ទាប់ពីជោគជ័យលើការរៀបចំលើកទី១នេះហើយ នៅឆ្នាំ២០២៦ នឹងមានការរៀបចំជាលើកទី២ ហើយក៏មានការរៀបចំរៀងរាល់២ឆ្នាំម្តង និងកាន់តែធំជាងនេះទៀត។
កម្មវិធីនេះ រៀបចំដោយINTERKULTUR និង ALL DREAMS CAMBODIA ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងសាលារាជធានីភ្នំពេញ។
លោកស្រី ឡូ រ៉ង់( Laurence Labadens) តំណាង ALL DREAMS CAMBODIA បានលើកឡើងលើកឡើងថា ព្រឹត្តិការណ៍ប្រឡងចម្រៀងនេះ រៀបចំឡើងក្នុងគោលបំណងធ្វើយ៉ាងណាជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទាំងផ្នែកវប្បធម៌ សិប្បៈ ជាពិសេសរាជធានីភ្នំពេញតែម្តង ឱ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង។

 

លោកស្រីបញ្ជាក់ថា ក្នុងកម្មវិធីនេះ រាល់ការចំណាយទាំងអស់ គឺALL DREAMS CAMBODIA ជាអ្នកទទួលខុសត្រូវ។ ក្រៅពីការប្រឡងចម្រៀងជាពួកអន្តរជាតិ កម្មវិធីនេះ ក៏មានជាការភ្ជាប់ជាមួយនឹងសិក្ខាសាលាបន្ថែមទៀត សម្រាប់សិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងសាលានានាអាចចូលរួមបាន ប៉ុន្តែ ចំពោះសិក្ខាសាលានេះ ក៏មានជាការបង់ថ្លៃបន្តិចបន្តួចដែរ។
សូមជម្រាបថា ពិធីបើកកម្មវិធីនេះ នឹងប្រារព្ធនៅថ្ងៃទី២៩ ខែឧសភា នៅដាលមហោស្រពចតុម្មុខ ក្រោមអធិបតីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីបិទ នឹងធ្វើនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា (សាលាតិចណូ)។ ចំពោះសកម្មភាពហាត់សម និងប្រកួតប្រជែង នឹងធ្វើឡើងនៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ ការប្រឡងនេះ មានមេប្រយោគតំណាងប្រទេសទាំង៤ចូលរួម។ សម្រាប់កម្ពុជា មេប្រយោគដែលនឹងចូលរួមនៅក្នុងគណៈកម្មការមេប្រយោគគឺ លោក ឃួន សិទ្ធិសក្តិ ដែលជាអ្នកច្រៀង និងមានឯកទេសចម្រៀងជាពួក។ ចំណែក ក្រុមអ្នកប្រឡងចម្រៀងជាពួក ដែលឈ្នះការប្រកួត ពួកគេក៏ទទួលបានពានរង្វាន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង