សម្តេច ម៉ែន សំអន អញ្ចើញចូលរួមអបអរសាទរពានរង្វាន់ជើងឯកចំនួន២ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរក្នុងកម្មវិធីដង្ហែពានរង្វាន់ជើងឯកចំនួន២ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។
ពានរង្វាន់ ២ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបាន គឺពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ ។
ការដង្ហែរពាននេះមានការចូលរួមពីបណ្តាអ្នកគាំទ្រយ៉ាងច្រើនកុះករ ក៏នឹងមានការសម្តែងតន្រ្តីដ៏ធំ ជាមួយនិងតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជាយើងផងដែរ៕