**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz

កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់

ភ្នំពេញ៖ ថ្លែងទៅកាន់អង្ពពិធីសរុបចំនួន១០០រូប ដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ស្តីពី «ការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់» រួមមានមន្ត្រីសាលាស្រុកបន្ទាយស្រី សាលាឃុំទាំង៦របស់ស្រុកបន្ទាយស្រី នគរបាល កងរាជអាវុធហត្ថ កងទ័ព យុវជន និងសិស្សានុសិស្សក្នុងស្រុកបន្ទាយស្រី លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីទ្រឹស្តីនៅសាលាស្រុកបន្ទាយស្រីពេញ១ថ្ងៃនេះគឺក្នុងគោលបំណងសំខាន់ចំនួន២គឺ ១-បង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែករវាងអ្នកជំនាញកម្ពុជានិងចិននៃខេត្ត-ក្រុងសម្ព័ន្ធភាពលើការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ និង២-រួមចំណែកអបអរសាទរឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជានិងប្រជាជនចិនដើម្បីទាក់ទាញទេសចរចិនឱ្យកាន់តែច្រើនមកទស្សនាខេត្តសៀមរាបនិយាយដោយឡែក ទស្សនាកម្ពុជានិយាយរួម។

ក្នុងនាមគណៈប្រតិភូចិន និងអ្នកជំនាញគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាលាស្រុកបន្ទាយស្រី ហើយតាមរយៈអង្គវេទិកានេះ អ្នកជំនាញដែលអញ្ជើញមកពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង រួមជាមួយមូលនិធិចិនPEACELANDនឹងបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយក្រុមការងារនៅមូលដ្ឋានស្រុកបន្ទាយស្រីដែលរួមមានកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ដែលពោរពេញដោយជំនាញនិងបទពិសោធន៍ខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីបង្កើនពុទ្ធិនិងចែករំលែកបទពិសោន៍កាន់តែស៊ីជម្រៅជាមួយគ្នាបន្ថែមទៀត។

លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាបបានវាយតម្លៃខ្ពស់ចំពោះវេទិកាដែលរួមគ្នារៀបចំរវាងភាគីកម្ពុជានិងភាគីចិន ដើម្បីរួមចំណែកដល់រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរឈានឆ្ពោះទៅសម្រេចបានភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃសហគមន៍ជោគវាសនារួមចិននិងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា វេទិកាទាំងទ្រឹស្តី និងការអនុវត្តរយៈពេល២ថ្ងៃនេះដោយទទួលបានការគាំទ្រពីសាលាខេត្តសៀមរាប ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិនPEACELAND និងអង្គពាក់ព័ន្ធនានាពិតជាបានជួយសម្របសម្រួលដល់បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនដែលបានចូលរួមដល់ការអភិវឌ្ឍនិងលើកកម្ពស់មូលធនមនុស្សដែលជាពិសេសផ្តោតលើជំនាញគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់នៅក្នុងស្រុកបន្ទាយស្រី ពិតជាបានចូលរួមចំណែកក្នុងការអនុវត្តតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមបង្កើនកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជានិងប្រជាជនចិនថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង