**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ប្រមុខការពារជាតិហ្វីលីពីនប្តេជ្ញាការពារអធិបតេយ្យភាព ក្រោយលោក Rodrigo Duterte អំពាវនាវឱ្យមានឯករាជ្យភាពនៃកោះមីនដាណាវ

ម៉ានីល៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនកាលពីថ្ងៃចន្ទបានប្តេជ្ញាថានឹងអនុវត្តយ៉ាងតឹងរ៉ឹងអធិបតេយ្យភាពរបស់ប្រទេស ដោយចូលរួមជាមួយក្រុមមន្ត្រីសន្តិសុខដែលសន្យាថានឹងការពារប្រទេសជាតិបន្ទាប់ពីការគំរាមកំហែងផ្នែកអបគមន៍ដែលធ្វើឡើងដោយអតីតប្រធានាធិបតី Rodrigo Duterte។

លោក Duterte កាលពីថ្ងៃទី៣០ ខែមករា បានអំពាវនាវឱ្យមានឯករាជ្យភាពនៃកោះ Mindanao ដែលជាស្រុកកំណើតរបស់គាត់នៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈដែលសម្ព័ន្ធភាពរបស់គាត់ជាមួយប្រធានាធិបតី Ferdinand Marcos Jr បានបែកបាក់គ្នាកាលពីសប្តាហ៍មុន ជុំវិញការខ្វែងគំនិតគ្នាជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gilberto Teodoro បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាណត្តិរបស់ក្រសួងការពារជាតិ គឺធានានូវអធិបតេយ្យភាពរបស់រដ្ឋ និងបូរណភាពទឹកដីជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកបានបន្ថែមថា៖ «យើងនឹងអនុវត្តអាណត្តិនេះយ៉ាងតឹងរ៉ឹងមិនថាខាងក្រៅឬផ្ទៃក្នុងទេ»។

សុន្ទរកថារបស់លោក Teodoro បានបន្លឺឡើងនូវសេចក្តីថ្លែងការណ៍ស្រដៀងគ្នាដែលធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិ ដែលកាលពីថ្ងៃអាទិត្យបាននិយាយថា រដ្ឋាភិបាលនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សិទ្ធិអំណាច និងកងកម្លាំងរបស់ខ្លួនដើម្បីបង្ក្រាប និងបញ្ឈប់ការប៉ុនប៉ងណាមួយដើម្បីផ្តាច់សាធារណរដ្ឋ។

ក្រសួងយុត្តិធម៌ហ្វីលីពីនក៏បានថ្លឹងថ្លែងផងដែរកាលពីថ្ងៃចន្ទដោយបញ្ជាក់ថា ខ្លួនឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យខូចបូរណភាពទឹកដីរបស់ប្រទេស ហើយបានអំពាវនាវឱ្យប្រជាជនហ្វីលីពីនបដិសេធមនោគមវិជ្ជាអបគមន៍។

លោក Duterte បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាប្រធានាធិបតីហ្វីលីពីនដំបូងគេដែលបានសាទរពីកោះ Mindanao ដែលសម្បូរទៅដោយធនធាន ដែលត្រូវបានញាំញីដោយអំពើហិង្សា និងជម្លោះអស់ជាច្រើនទសវត្សរ៍ នៅពេលដែលរដ្ឋាភិបាលបានប្រយុទ្ធជាមួយពួកបះបោរ និងក្រុមជ្រុលនិយម។ ភាពចលាចលបានបង្អាក់ការវិនិយោគ និងធ្វើឱ្យភូមិជាច្រើនធ្លាក់ក្នុងភាពក្រីក្រ។

ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) លោក Romeo Brawner បានក្រើនរំលឹកដល់កងទ័ព ខណៈកំពុងទស្សនាជំរុំយោធាក្នុងទីក្រុង Mindanao កាលពីថ្ងៃអាទិត្យថា យើងបានស្បថថា យើងនឹងធ្វើតាមខ្សែសង្វាក់បញ្ជាជានិច្ច ស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញ និងអាជ្ញាធរដែលមានសមាសភាពត្រឹមត្រូវរបស់យើង។

ប្រភព៖ US News

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង