**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជារៀបចំកម្មវិធីបោះជំរុំក្រោមប្រធានបទ យុវជនក្រោមដំបូលសន្តិភាព

ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបាននឹងកំពុងរៀបចំកម្មវិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ កុម្ភៈ រហូតដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤។

បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាកម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃនេះគឺកំពុងរៀបចំធ្វើឡើងនៅទីតាំងបរិវេណវិទ្យាស្ថានផ្ទាល់ដែលមានការចូលរួមពីមន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក និងប្អូនៗនិស្សិតព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតដែលចូលរួមពីវិទ្យាស្ថានផ្សេងៗ
ទូទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុ
ជាដែលមានចំនួនសរុប ៣២២នាក់។

កម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃក្រោមប្រធានបទ យុវជនក្រោមដំបូលសន្តិភាពគឺជាមួយផ្នែកនៃការប្រមូលផ្តុំយុវជនកម្ពុជាដែលជាអនាគតបញ្ញវន្តបច្ចេកវិទ្យា និងជាធនធានកម្ររបស់ជាតិដើម្បីសិក្សាពីរបៀបនៃការបង្កើតជាក្រុម របៀបធ្វើការជាមួយក្រុម និងរបៀបរស់នៅជាមួយគ្នា។

ក្នុងរយៈពេល៣ថ្ងៃនេះនៅក្នុងជំរុំ សមាជិកនៅក្នុងជំរុំ នឹងមានឱកាសប្រាស្រ័យទាក់ទងគ្នា បង្កើតជាបណ្តាញទំនាក់ទំនងរវាងគ្នា និងគ្នាទៅថ្ងៃអនាគត មានឱកាសពត់លត់ដំ និង
បន្សាំខ្លួនជាមួយគ្រប់ស្ថានភាពរស់នៅប្រចាំថ្ងៃតាមរយៈការគិតពិចារណាគ្រប់ជ្រុងជ្រោយ
ដែលមានតម្លៃជារូបីយផង និងអរូបីយផង ជាពិសេសមហាសាមគ្គីរបស់អនាគតបញ្ញវន្ត
ដែល នឹងក្លាយជាទំពាំងស្នងឬស្សីប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងក្លាយជាកំលាំងចលករយ៉ាងសកម្មក្នុង
ចលនាកសាង និងការពារជាតិមាតុភូមិដែលមិនអាចឱ្យសត្រូវពីខាងក្រៅប្រមាថទាន
បានឡើយ។

បើតាមវិទ្យាស្ថានការបោះជំរុំនេះត្រូវបានធ្វើឡើងចំនួន៧លើករួចមកហើយគិតចាប់ទាំងឆ្នាំ២០២៤នេះពោលគឺជំនាន់ទី១នៅឆ្នាំ២០០៦ ជំនាន់ទី២ នៅឆ្នាំ២០០៨ ជំនាន់ទី៣ នៅឆ្នាំ២០១១ ជំនាន់ទី៤ នៅឆ្នាំ២០១៤ ជំនាន់៥ នៅឆ្នាំ ២០១៧ ជំនាន់ទី៦ នៅឆ្នាំ២០១៩ និងជំនាន់ទី៧ នៅឆ្នាំ២០២៤ នេះ ដែលកម្មវិធីកំពុងតែដំណើរការ៕

អត្ថបទដែលជាប់ទាក់ទង