**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ពាក់ព័ន្ធករណីអំពើហិង្សា

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:៤០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា ( យកកាំ ..;បិត បុ័ងតោ កា ..;ប់ឱ្យរង របួ ..;ស ធ្ង ..;ន់ និងខូចខាតទ្រព្យសម្បត្តិម៉ូតូ ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់រួមមាន៖
១-ឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ ភេទប្រុស មុខរបរមិនពិតប្រាកដ ផ្ទះលេខJ៣ ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
២-ឈ្មោះ សុខ លឿនឧត្ដម ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
៣-ឈ្មោះ រ៉េត សិរីវឌ្ឍនៈ ហៅក្រៅហុង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ។
៤-ឈ្មោះ ម៉ើ សារីហ្វីន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។
៥-ឈ្មោះ សយ គីមស្រ៊ុន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខN០១ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
៦-ឈ្មោះ ឃុន មេនឋានៈ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៥៦ខេ ផ្លូវ៤អា ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
៧-ឈ្មោះ ចាន់ លីហេង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ០៧៧ ផ្លូវលេខ៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។

វត្ថុតាងដកហូតរួមមាន៖ កាំបិតបុ័ងតោ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GJ-8460, ម៉ូតូម៉ាកហុងដា scoop yពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IW-3073, ម៉ូតូម៉ាកscoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JQ-7363 និងខូចខាតម៉ូតូ០១គ្រឿងផ្នែកកុងទ័រ ដាច់ផ្លាកលេខ និងបែកម៉ាស៊ីន។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង