**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

សម្តេច ឃួន សុដារី៖ សភាកម្ពុជាស្វាគមន៍គ្រប់គណៈប្រតិភូសភាអឺរ៉ុប ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល (Jan Zahradil) សមាជិកសភាអឺរ៉ុប និងជាអនុប្រធានទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួប ឯកឧត្តម និងសហការី នាឱកាសនេះ។

ឯកឧត្តមបានជម្រាបសម្តេចប្រធានរដ្ឋសភា ពីគោលបំណងនៃការមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីចូលរួមក្នុងសិក្ខាសាលាផ្លាស់ប្តូរទស្សនៈ និងកិច្ចសន្ទនាជាមួយសមាជិករដ្ឋសភាកម្ពុជា និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពី «កិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប» ។

សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់រដ្ឋសភា ក្នុងការចូលរួមក្នុងសិក្ខាសាលាដែលមានអត្ថន័យជាស្ពានធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងសភាអឺរ៉ុប កាន់តែរឹងមាំគ្រប់ជ្រុងជ្រោយឡើង ដើម្បីជាផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃភាគីទំាងពីរ។

នៅក្នុងឱកាសជួបពិភាក្សាការងានេះ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល និងសម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ ដែលមានភាពស្អិតរមួត ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយគ្នាផងដែរ។ សូមជម្រាបជូនដែរថា ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល មានដើមកំណើតនៅសាធារណរដ្ឋឆេក ហើយដែលព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្លាប់បានគង់ប្រថាប់នៅសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បើកទទួលស្វាគមន៍ជានិច្ច ដល់គណៈប្រតិភូសភាអឺរ៉ុបមកបំពេញទស្សនកិច្ច ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងគោលបំណងដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងសហភាពអឺរ៉ុប បានផ្តើមឡើងនៅឆ្នាំ១៩៩៤ ហើយភាគីទំាងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅឆ្នាំ១៩៩៧។ អឺរ៉ុបជាដៃគូសំខាន់ផ្នែកមនុស្សធម៌ និងពាណិជ្ជកម្មរបស់កម្ពុជា។ ក្នុងកំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់កម្ពុជាជាថវិកា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសម្រាប់កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ចំនួន ០២លើក ដោយមានទំហំទឹកប្រាក់សរុប ៤៩៩លានអឺរ៉ូ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល បានគូសបញ្ជាក់ថា នៅពេលនេះ ជាពេលវេលាដ៏សំខាន់ស្របពេលដែលកម្ពុជានិងសហភាពអឺរ៉ុប ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា ដោយឈរលើផលប្រយោជន៍ប្រជាជនជាស្នូល។ កម្ពុជាទើបរៀបចំការបោះឆ្នោតដោយជោគជ័យហើយសភាសហភាពអឺរ៉ុប ក៏នឹងរៀបចំការបោះឆ្នោតនៅខែមិថុនា ខាងមុខនេះដែរ។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាល អាណត្តិទី៧ បានចេញដំណើរដោយភាពស្វាហាប់ក្នុងការបម្រើពលរដ្ឋនិងប្រទេសជាតិ ដោយមានឆន្ទៈខ្ពស់និងគោលដៅច្បាស់លាស់ធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ ការសម្រេចបាននូវគោលដៅនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ប្រទេសជាមិត្ត ដែលមានសហភាពអឺរ៉ុបមួយផងនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង