**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អង្គភាពច្រកចេញចូលតែមួយខេត្តស្ទឹងត្រែង ប្ដេជ្ញាផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ប្រកបដោយតម្លាភាព និងឆាប់រហ័ស

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរបស់ខេត្តស្ទឹងត្រែង ប្ដេជ្ញាក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា ប្រកបដោយតម្លាភាព និងឆាប់រហ័ស និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ច្បាស់ពីនីតិវិធីនៃការបំពេញឯកសារ និងតម្លៃសេវា ជំរុញប្រជាពលរដ្ឋមកទទួលសេវានៅអង្គភាពច្រកឲ្យបានកាន់តែច្រើនថែមទៀត។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Hotnews Asia នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានផ្ដល់ការយល់ឃើញថា ការបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយនៅក្នុងខេត្តវាជាការល្អប្រសើណាស់ពីព្រោះសេវាមួយចំនួនធំត្រូវប្រមូលផ្តុំនៅកន្លែងតែមួយ ហើយការស្នើ និងការទទួលឯកសារសម្រេចនៅកន្លែងតែមួយ ហើយកាត់បន្ថយការចំណាយថវិការ របស់របស់ជាពលរដ្ឋទៅលើសេវមួយចំនួនដែលត្រូវសុំនៅក្រសួងឲ្យមកទទួលសេវានៅខេត្តវិញ និងធ្វើឲ្យសេវាមានភាពឆាប់រហ័យ មិនស្មុកស្មាញ និងតម្លាភាព ហើយមានមន្ត្រីគ្រប់ជំនាញដើម្បីជួយពន្យល់ណែនាំនូវរាល់ការបំពេញឯកសាររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនិងនោះដែរឯកឧត្ដមអភិបាលខេត្តបានប្ដេជ្ញា និងជំរុញដល់មន្ត្រីដែលបម្រើការនៅអង្គភាពច្រកចេញចូលតែមួយខេត្ត យកចិត្តទុកផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយយុត្តិ សមធម៌ សុជីវធម៌ និងតម្លាភាព និងពង្រឹងសមត្ថភាពមន្រ្តីបន្ថែម និងបណ្តុះបណ្តាលជាបន្តបន្ទាប់នូវនីតិវិធីថ្មីៗទៀត។

ក្នុងនាមថ្នាក់ដឹកនាំខេត្តឯកឧត្ដម ស្វាយ សំអ៊ាង បានបេ្តជ្ញាចិត្តក្នុងការជំរុញឲ្យមន្ត្រីយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមកទទួលសេវាកម្មនៅច្រកចេញចូលតែមួយឲ្យបានច្រើនរាល់អាជីវកម្មផ្សេងៗរបស់គាត់ ស្របទៅតាមច្បាប់ដែលបានកំណត់ ដើម្បីកាត់បន្ថយការចំណាយថវិការបស់បងប្អូនប្រជាពលរដ្ឋទៅលើការផ្ដល់សេវាដែលកន្លងមកនេះគឺអាចស្នើសុំសេវាទៅថ្នាក់លើ ហើយបង្វែរឲ្យមកទទួលសេវានេះទៅថ្នាក់មូលដ្ឋានជំនួសវិញ៕

អត្ថបទដែលជាប់ទាក់ទង