**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធររាជធានីភ្នំពេញ រួមគ្នាបន្តលើកកម្ពស់ការដោះស្រាយបញ្ហាគ្រឿងញៀននៅមូលដ្ឋាន

ភ្នំពេញ៖ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានគោលបំណងសំខាន់ដើម្បីផ្សព្វផ្សាយផែនការ បទបញ្ជាគោលការណ៍ណែនាំ និងវិធានការនានាដែលបានដាក់ចេញ និងសហការ តាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជធានីភ្នំពេញ ធ្វេីកិច្ចពិភាក្សា លើកជាយោបល់ ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមឆន្ទៈនិងគោលការណ៍ណែនាំរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងការងារអាទិភាពទាំង៥។

ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាល ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងពីការចាត់តាំងអនុវត្តនិងលទ្ធផលលើការងារជាអាទិភាពទាំង៥ និងលិខិតបទដ្ឋាននានាដែលបានដាក់ចុះកន្លងមក និងគ្រប់សមាសភាពទាំងអស់ត្រូវបន្តរៀបចំផែនការច្បាស់លាស់ កំណត់គោលដៅ មុខសញ្ញាជាក់លាក់ចាត់តាំងអនុវត្តនូវការងារអាទិភាពទាំង៥ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានកោតសសើរ លើកទឹកចិត្ត និងបានណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញត្រូវ៖

ទី១. បន្តរៀបចំផែនការសកម្មភាពជាក់លាក់ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមបទបញ្ជា និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនាពេលកន្លងមក។

ទី២. ត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនគ្រប់វេទិកាសារធារណៈរបស់រាជធានី ខណ្ឌ សង្កាត់ ជាពិសេស តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ការដាក់តាំងបដា ប៉ាណូផ្សព្វផ្សាយនៅតាមទីប្រជុំជន រមនីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា។

ទី៣. គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបន្តបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅប្រឈមនានា ដូចជាផ្ទះសំណាក់ សណ្ឋាគារ បារ ក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវគ្រប់គ្រង អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយម្ចាស់ និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះ។

ទី៤. ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំង សង្ស័យទាំងឡាយណាដែលអាចកែច្នៃផលិតសារធាតុញៀន ដូចជា ទីតាំងធំៗ បុរី ខុនដូ។ល។

ទី៥.ត្រូវបន្តចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍។

ទី៦.ត្រូវរៀបចំផែនការអន្តរាគមន៍ និងបញ្ជូនអ្នកញៀនទៅព្យាបាលស្តារនីតិសម្បទានៅតាមមណ្ឌលនិងត្រូវបែងចែកអ្នកញៀនកម្រិតស្រាលគួរណែនាំ និងបញ្ជូនទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពដែលមានផ្តល់សេវាប្រឹក្សា និងព្យាបាលអ្នកញៀនគ្រឿងញៀន និងពង្រឹងយន្តការសមាហរណកម្ម ៕

អត្ថបទដែលជាប់ទាក់ទង