**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម អ៊ុំ កុសល និងឯកឧត្តម គួច ចំរើន អញ្ជើញបើកសិក្ខាសាលា ស្តីពីការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការយល់ដឹងពីការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដោយមានការចូលរួមពីអាជីវករ ពាណិជ្ជករ និស្សិត ក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា។

លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយជូនដល់ម្ចាស់ សហគ្រាស ពាណិជ្ជករ និងភាគីពាក់ព័ន្ធក្នុងខេត្ត ឱ្យបានយល់ដឹងពីការត្រៀមលក្ខណៈ និងឯកសារចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មឱ្យបានត្រឹមត្រូវតាមច្បាប់ ក៏ដូចក្រសួងពាក់ព័ន្ធចុះបញ្ជីតាមប្រភេទអាជីវកម្មរបស់ខ្លួន ជាពិសេសការរៀបចំឯកសារ ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលជាចំណុចសំខាន់ក្នុងដំណើរការធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះយើងជាអាជីវករ ពាណិជ្ជករ ជាអ្នកប្រកបធុរកិច្ចប្រចាំថ្ងៃមានច្រើនប្រភេទតាមទម្រង់ដូចជា៖ លក្ខណៈសហគ្រាស ក្រុមហ៊ុន ក្រុមហ៊ុនចែកចាយ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិតជាដើម។ ព្រោះច្បាប់ពាណិជ្ជកម្មតែងតែមានការធ្វើបច្ចុប្បន្នភាពថ្មី ប៉ុន្តែបើយើងពុំបានចូលរួមតាមដាន ថាតើច្បាប់ថ្មីរបស់យើងមានការលើកលែង ឬលើកទឹកចិត្តលើអ្វីខ្លះ ក្នុងការប្រកបអាជីវកម្មប្រព្រឹត្តទៅដោយរលូន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានថ្លែងថា សិក្ខាសាលានាពេលនេះបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយជូនសមាជិកសភាពាណិជ្ជកម្មខេត្ត ពាណិជ្ជករ អាជីវករ និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈ ឬឯកសារក្នុងការចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មឱ្យស្របតាមច្បាប់ពាក់ព័ន្ធតាមប្រភេទអាជីវកម្មរបស់ខ្លួន និងការរៀបចំឯកសារ ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលនាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញ និងជំរុញការអនុវត្តប្រកបដោយឆន្ទៈមោះមុតឥតរាថយក្នុងការដាក់ចេញនូវកញ្ចប់វិធានការកែទម្រង់ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្របតាមបាវចនា“ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងការអនុវត្តអភិក្រម ៥យ៉ាង “ឆ្លុះកញ្ចក់ ងូត ទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅការកសាងមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សា ហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកសិក្ខាសាលាដោយគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អស់លោក លោកស្រីជាអ្នកប្រកបអាជីកម្មនៅក្នុងខេត្តព្រះសីហនុ ព្រោះថាច្បាប់ពាណិជ្ជកម្មតែងតែមានការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ប៉ុន្តែបើយើងពុំបានចូលរួមតាមដាន យើងនៅតែតាមមិនទាន់ ថាតើច្បាប់ថ្មីរបស់យើងមានការលើកលែង ឬការលើកទឹកចិត្តទៅលើអ្វី ហើយនៅពេលយើងអនុវត្តយើងយកតែច្បាប់ចាស់មកអនុវត្ត នឹងធ្វើឱ្យមានបញ្ហាដល់ជីវកម្មសហគ្រាស ក្រុមហ៊ុនជាក់ជាមិនខាន។ ដូចនេះសូមអស់លោក លោកស្រី តំណាងសមាគមន៍ ម្ចាស់សហគ្រាស អាជីវករ ពាណិជ្ជករ សិស្ស និស្សិតរបស់យើងត្រូវស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតប្រកបដោយផ្លែផ្កា និងត្រៀមលក្ខណៈចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មឱ្យបានត្រឹមត្រូវតាមច្បាប់របស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង