**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា

ឯកឧត្តម គួច ចំរើន អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅអធិការដ្ឋានគរបាលក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារស្រាវជ្រាវ និងបង្ក្រាបអំពើលួច និងទទួលផលចោរកម្មកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជនជាតិចិន ២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ៤៨គ្រឿង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ម៉ូតូទាំងនេះមិនមែនជាផលនៃអំពើរចោរកម្មទាំងអស់នោះទេ មានករណីស្ម័គ្រចិត្តយកម៉ូតូទៅបញ្ចាំដោយខ្លួនឯងក្នុងចំណោមម៉ូតូ ៤៨គ្រឿង ក្នុងនោះឯកឧត្តម ក៏បានធ្វើការណែនាំដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ៖

ទី១.ពិនិត្យមើលឯកសារកាតគ្រីម៉ូតូ ក្នុងករណីអ្នកយកមកបញ្ចាំមានចុងសន្លឹកត្រឹមត្រូវ គឺយើងនឹងធ្វើការប្រគល់ជូនម្ចាស់វិញ ចំណែកបំណុលត្រូវទូទាត់គ្នាផ្សេង ហើយការសងនៅតាមពេលវេលាណាមួយតាមតំណាក់កាល។

ទី២. ម៉ូតូទាំងនេះ ថាតើមានស្លាកលេខត្រឹមត្រូវ ឬមិនត្រឹមត្រូវ ព្រោះម៉ូតូទាំងនេះខ្លះមានស្លាកលេខ ខ្លះទៀតអត់ស្លាកលេខ ដូច្នេះម្ចាស់ម៉ូតូដែលមានការពាក់ព័ន្ធ ឬអ្នកបាត់បង់ម៉ូតូដោយផលចោរកម្ម សុំមកធ្វើការទំនាក់ទំនងជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីយកឯកសារមកផ្ទៀងផ្ទាត់ពិនិត្យមើល ចំពោះអ្នកបាត់ក្នុងរយៈពេលកន្លងមក សុំអញ្ជើញមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យម៉ូតូនៅទីនេះ ថាតើវាជាររបស់យើងមែន ឬមិនមែន ព្រោះម៉ូតូវាអាចមានការដោះដូរមើលលែងស្គាល់ ចំពោះអ្នកដែលយកម៉ូតូមកបញ្ចាំសូមចូលមកបំភ្លឺ ព្រោះម៉ូតូទាំងនេះមិនមែនជាការដកហូតនោះទេ គឺយើងយកមករក្សាទុក ដើម្បីស្វែងរកយុត្តិធម៌ផ្តល់ឱ្យម្ចាស់វិញដែលបានបាត់បង់ យើងមិនអាចវាយតម្លៃបានទេ ត្រូវទៀមទារឱ្យម្ចាស់ចូលរួមបង្ហាញឯកសារម៉ូតូ ដើម្បីរួមគ្នាធ្វើការដោះស្រាយ ហើយអ្នកដែលមានឯកសារត្រឹមត្រូវ យើងនឹងផ្តល់ម៉ូតូជូនទៅម្ចាស់ដើមវិញ អ្នកដែលមិនមានសាវ តាច្បាស់លាស់ ត្រូវទុកធ្វើការពិនិត្យស្រាវជ្រាវបន្ត ចៀសវាងការភន្តច្រលំ។

ទី៣. សុំឱ្យអធិការបើកប៉ុស្តិ៍ជួយសម្របសម្រួលបង្កលក្ខណងាយស្រួលឱ្យបងប្អូនដែលគាត់មកពិនិត្យម៉ូតូដែលបានបាត់ ក៏ប៉ុន្តែមកដល់ថ្ងៃនេះមានមនុស្ស ១០នាក់ បញ្ជាក់ថាជាម្ចាស់ ក្រៅពីនោះមិនដឹងថា អ្នកណាជាម្ចាស់នៅឡើយនោះទេ សូមអ្នកដែលមានការពាក់ព័ន្ធយកឯកសារម៉ូតូមកបញ្ចាក់ ដើម្បីឱ្យសមត្ថកិច្ចរបស់យើងធ្វើការប្រមូលផ្តុំព័ត៌មានដោះស្រាយឱ្យបានលឿនឆាប់ជូនបងប្អូន ដើម្បីយកម៉ូតូទៅប្រើប្រាស់នៅពេលខាងមុខ ទន្ទឹមនោះឯកឧត្តម អភិបាលបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ម្ចាស់កម្មសិទ្ធករទាំងឡាយសូមចូលរួមប្រុងប្រយ័ត្ន ស្តីពីទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានល្អ។

លោក តី វិសាល អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ក្រោយពីមានបណ្តឹងពីការលួចម៉ូតូនៅក្នុងក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានធ្វើការល្បាតក្នុងភូមិសាស្ត្រជួបនឹងជនសង្ស័យម្នាក់បណ្តើម៉ូតូ កម្លាំងរបស់យើងធ្វើការឃាត់យកមកសួរនាំស្រាវជ្រាវ ក្នុងនោះជនសង្ស័យបានសារភាពថា ម៉ូតូនេះបានមកពីអំពើលួចក្នុងសង្កាត់លេខ៤ កម្លាំងបានធ្វើការសាកសួរបន្តឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួចបន្តស្រាវជ្រាវទៅដល់ទីតាំងចំនួនពីរ ដែលមានជនជាតិចិន ជាអ្នកទទួលបញ្ចាំ បានធ្វើការដកហូតម៉ូតូបានចំនួន ៤៨គ្រឿង ហើយមកដល់ពេលនេះ ម៉ូតូដែលមានបណ្តឹងមានចំនួន ៩គ្រឿង នៅសល់ជាង ៣០គ្រឿងទៀត។

លោកអធិការក្រុង ធ្វើការសំណូមពរប្រជាពលរដ្ឋដែលមិនបានដាក់ពាក្យបណ្តឹង និងអ្នកដែលយកមកបញ្ចាំខ្លួនឯង សូមរួសរាន់មកពិនិត្យម៉ូតូ តើម៉ូតូនេះជាអំពើលួច ឬជាការបញ្ចាំដោយខ្លួនឯង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាចំនួន ១០លានរៀល ឧបត្ថម្ភជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជាការលើកទឹកចិត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង