**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ចាកកេស ផាលេត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែ នឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយ ព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ ត្រជាក់ ត្រជុំ ចម្រុងចម្រើន ដល់ជនរួមជាតិ ជាបងប្អូន កូនចៅរបស់ព្រះអង្គជា ដរាបតរៀងទៅ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានទូលថ្វាយអំពីការយាងបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី១៤ ស្តីអំពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ តបតាមសេចក្តីថ្វាយបង្គំ សូមយាងពីសំណាក់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នាពេលឆាប់ៗខាងមុខនេះ។

មានព្រះរាជឱង្ការសំណេះសំណាលក្នុងឪកាសដ៏ប្រពៃនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យសោមនស្សរីករាយចំពោះព្រះរាជទស្សនកិច្ចនេះ ដោយបានបង្ហាញអំពីព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជកិច្ចលើកតម្កើងវិស័យវប្បធម៌ ដ៏រុងរឿងរបស់ជាតិ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យបិតិសោមនស្សក្រៃលែង ចំពោះភាពរីកចម្រើនថ្កុំថ្កើងនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ អាស្រ័យដោយ ព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងការខិតខំប្រកបដោយភាពឈ្លាសវៃប៉ុនប្រសប់ខ្ពស់ របស់ឯកឧត្តមឧត្តមសេនីយ៍ ហ្សាល ឌឺហ្គោល និងថ្នាក់ដឹកនាំកំពូលបារាំងក្នុងជំនាន់មុនៗ។ ទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ មានភាពត្រចះត្រចង់ រហូតដល់សម័យកាលបច្ចុប្បន្ន អាស្រ័យដោយព្រះរាជតម្រិះដ៏ថ្លៃថ្លាររបស់ព្រះករុណាជាអម្ចាស់ជីវិតិលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការខិតខំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រពៃ ដែលមានរយៈពេលជាយូលុងរវាងកម្ពុជា-បារាំង កាន់តែទទួលបាននូវភាពចម្រើនលូតលាស់ យ៉ាងស្រស់បំព្រង និងស្និតស្នាលនៅគ្រប់ពេលវេលា។

ការយាងបំពេញព្រះរាជទស្សនកិច្ចដ៏ឧត្តុងឧត្តមបំផុតនៅសាធារណរដ្ឋបារាំង ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ដើម្បីយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី១៤ ស្តីអំពីរមនីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ គឺជាការយាងចូលរួម ក្នុងព្រះរាជហឬទ័យ កោតសរសើរ យ៉ាងកក់ក្តៅបំផុត ចំពោះសេចក្តីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំរួមសហប្រតិបត្តិការល្អ ជាមួយគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល ដើម្បីគាំពារ និងអភិវឌ្ឍន៍អង្គរ ហៅកាត់ថា ICCអង្គរ ដែលមានប្រទេសបារាំង និងប្រទេសជប៉ុន ជាសហប្រធាន រួមជាមួយនិងការគាំទ្រយ៉ាងសកម្មពីអង្កការយូណេស្តូ ក្នុងការជួសជុលកែលំអ ប្រាង្គប្រាសាទ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាវប្បធម៌ជាតិខ្មែរ ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងការដាក់បញ្ចូលប្រាង្គប្រាសាទក្នុងតំបន់ប្រវត្តិសាស្ត្រអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីក្នុងខែធ្នូ ឆ្នាំ១៩៩២ នោះមក ៕

អត្ថបទដែលជាប់ទាក់ទង