**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ពលរដ្ឋក្រីក្រនិងចាស់ជរា ១០០គ្រួសារ ក្នុងសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យទទួលអំណោយពី អនុសាខាកាកបាទ​ក្រហម​កម្ពុជា​ខណ្ឌ​


ភ្នំពេញ​៖​ នា​ព្រឹកថ្ងៃទី៨ ខែ​តុលា ឆ្នាំ​២០២៣នេះ​ ស្ថិត ក្នុង​បរិវេនវត្តជម្ពូវ័ន្ត អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ បានចែកជូននូវគ្រឿងឧបភោគបរិភោគព្រមទាំងថវិការជូនចាស់ជរានិងជនក្រីក្រចំនួន១០០ គ្រួសារមកពីសង្កាត់ទាំង៧ក្នុងខណ្ឌពោធិ៍សែនជ័យ។

ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធ៌មរបស់​កាកបាទក្រហម​ ដេីម្បី​ជួយជនរងគ្រោះក្នុងមូលដ្ឋានខណ្ឌ​ ក្រោម​វត្តមានលោក​ សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល​នៃ​គណៈ​អភិ​បាល​ខណ្ឌ​ពោធិសែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ។

លោកស្រី អ៉ឹម ថាវី សមាជិកក្រុមព្រឹក្សាខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។ លោកអភិបាលរង នាយករដ្ឋាបាល ភូមិបាលខណ្ឌ លោកចៅសង្កាត់និងមន្ត្រីច្រើនរូបទៀត។

លោក សក់ច័ន្ទ កញ្ញារិទ្ធ បាន​អោយ​ដឹង​ថា​ គ្រឿង​ឧបភោគ បរិភោគ ទាំងនេះបានមកពីការឧបត្ថម្ភពីសប្បុរសជន បរិច្ចាក ដល់អនុសាខាកាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនពលរដ្ឋរងគ្រោះ ជនក្រីក្រ ចាស់ជរា ជនខ្វៈខាត ។ ជាក់ស្ដែងនូវព្រឹកនេះ ចែកជូនពលរដ្ឋ ១០០ គ្រួសារមកពីសង្កាត់ទាំង៧ក្នុងខណ្ឌពោធិ៍សែនជ័យ។
អំណោយដែលចែកជូនរួមមានអង្ករ​ មីកញ្ចប់,​ ទឹក​ត្រី  ទឹក​សុទ្ធ ត្រីខកំប៉ុង​ ព្រម​ទាំង​ថវិកា​ក្នុងមួយគ្រួសារ ៥ម៉ីនរៀល ។

ក្នុងនោះ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិនិងផ្សារ ខេស៊ី បានឧបត្ថម្ភ ត្រីខកំប៉ុង ចំនួន១០កេះ ធំ (១០០០កំប៉ុង)ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាដើម្បីរួមចំណែកធ្វើអំណោយមនុស្សធម៌។

លោក​​ អភិបាល​ខណ្ឌ សម្ដែងនូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានកាកកាបាទក្រហម កម្ពុជា តែងតែយកចិត្តទុកដាក់ មិនឲ្យពលរដ្ឋណាស្លាប់ដោយសារដាច់ស្បៀងអាហារឡើយ។

បន្ថែមពីនេះទៀតលោកអភិបាលបាន
ឲ្យដឹងទៀតថាសមិទ្ធិផលថ្មីមួយទៀតកំពុងដំណើរការសាងសង់ជិតរួចជាស្ថាពរហើយគឺស្ពានកោះនរា អាចបើកឲ្យធ្វើដំណើរបណ្ដោះអាសន្ន ចាប់ពីថ្ងៃ១៣ , ១៤ ,១៥ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នារដូវបុណ្យភ្ជុំបិណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង