**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នាថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០២៣បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែតុលា​ ឆ្នាំ២០២៣​ របស់ សម្តេច​ មហាបវរធិបតី​ ហ៊ុន​ ម៉ាណែ​ត​ និងលោកជំទាវ​ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន:​ និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង​ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់​ខ្ពស់​ជាប្រចាំ​ របស់សម្តេច​ធិបតី ចំពោះយោធាចារ្យ​ គ្រូគ្រប់គ្រង​ បុគ្គលិកសាលាទាំងអស់​ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ​។

លោកឧត្តមសេនីយ៍​ ក៏បានលើកឡើងពីការផ្តាំផ្ញើសួរសុខទុក្ខ​ ពីសំណាក់សម្តេច​ និងបានរំលឹកដល់ថ្នាក់ដឹកនាំសាលា​ គណៈកម្មការ ធ្វើយ៉ាងណា​ យកថវិកា​ អង្ករ​ ប្រេងឥន្ធនៈទាំងនេះ​ ទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព​ និងតម្លាភាព​ ព្រមទាំងរំលឹកដល់យោធាចារ្យ​ គ្រូគ្រប់គ្រង​ បុគ្គលិកសាលាទាំងអស់​ ត្រូវថែរក្សាសុខភាពឲ្យបានល្អ​ ដើម្បីបម្រើប្រទេសជាតិ។

យោធាចារ្យ​ គ្រូគ្រប់គ្រង បុគ្គលិកទាំងអស់​ មានសេចក្តីរីករាយ​ជាខ្លាំង ហើយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ​ និងគាំទ្រការដឹកនាំរបស់សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ព្រមទាំង​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច​ និងលោកជំទាវ​ ព្រមទាំងបុត្រាបុត្រី​ ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ​ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង