**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ឧត្តមសេនីយ៍ឯក សុខ វាសនា អនុញ្ញាតឱ្យ​ ក្រុមការងារនគរបាល តំណាងក្រសួងការបរទេសវៀតណាម ប្រចាំស្ថានទូតវៀតណាម​នៅកម្ពុជា ចូលជួបពិភាក្សារការងារស្ដីពី​ ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត​

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ​ ក្រុមការងារនគរបាល តំណាងក្រសួងការបរទេសវៀតណាម ប្រចាំស្ថានទូតវៀតណាម​នៅព្រះរាជាណាចក្រកម្ពុជា និងសហការី តំណាងក្រសួងនគរបាលវៀតណាមចូលជួបពិភាក្សារការងារស្ដីពី​ ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត​ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍បឹងស្នោរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូ នៃស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។

តំណាងប្រតិភូវៀតណាម បានថ្លែងអំណរគុណដល់​ រាជរដ្ឋាភិបាល​កម្ពុជា​ ក្រសួងមហាផ្ទៃ​ ជាពិសេស​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដែលបានសហការគ្នាដោះស្រាយបញ្ហារបស់ជនបរទេសអន្តោប្រវេសន្តវៀតណាម​ ដែលរស់នៅកម្ពុជានាពេលកន្លងមក​។

ជាមួយគ្នានោះដែល​ ខាងភាគីវៀតណាម​ ស្នេីសុំមក​ ឯកឧត្តម​ អគ្គនាយក​ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បន្តសហការគ្នាដោះស្រាយបញ្ហារដែលនៅសេសសល់ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់អំពីជនបរទេសអន្តោប្រវេសន្តបន្តទៀត។

ជាការឆ្លើយតប ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានគូសបញ្ជាក់ទៅភាគីវៀតណាម​ ថានឹងខិតខំយកចិត្តទុកដាក់​ សហការជាមួួយភាគីវៀតណាម​ ដេីម្បធ្វេីការដោះស្រាយរាល់បញ្ហាជនបរទេសអន្តោប្រវេសន្តទាំងអស់នៅកម្ពុជា​ ដោយយកចិត្តទុកដាក់ខ្ពស់ស្របទៅតាមបទដ្ឋានច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើនេះផងដែរ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ក៏បានសំណូមពរតំណាងស្ថានទូតវៀតណាម បន្តជូនដំណឹង​ ជំរុញផ្សព្វផ្សាយ ដល់ពលរដ្ឋវៀតណាម​ ដែលបានប្រកាសទទួលស្គាល់ថាជាជនបរទសអន្តោប្រវេសន្តហេីយ​ ត្រូវទៅបន្តប័ណ្ណឱ្យបានឆាប់រហ័សទាន់ពេលវេលាក្នុងការបន្តសុពលភាព​ ប័ណ្ណស្នាក់នៅអចិន្រ្តៃយរបស់ខ្លួនឱ្យបានទៀងទាត់ស្របទៅតាមសុពលភាពដែលបានកំណត់​ ដេីម្បីទទួលបាននូវសិទ្ធរស់នៅក្នុងនាមជាជនបរទេសអន្តោប្រវេសន្តស្របច្បាប់នៅព្រះរាជណាចក្រកម្ពុជា។

ជាកិច្ចបញ្ជប់អង្គភាពទាំងពីរ បានឯកភាព​នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងទៀតដែលនៅសេសសល់នេះឱ្យកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង