**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអាស៊ាន ជួយពន្លឿនការបើកផ្លូវឱ្យទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យអាស៊ាន ជួយពន្លឿនការបើកផ្លូវឱ្យ សាធារណរដ្ឋទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។

ក្នុងជំនួបសម្តែងការគួរសម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣
នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និង ស្វាគមន៍​ចំពោះគណៈប្រតិភូនៃអគ្គលេខាធិការ អាស៊ាន ដែលបានចូលជួបសម្ដែងការគួរសមចំពោះ​សម្តេច​។

ជាកិច្ចឆ្លើយតប ឯកឧត្តម កៅ គឹមហួន បាន សម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យគណប្រតិភូចូលជួបសម្តែងការគួរសម ហើយឯកឧត្តម ក៏សូមអបអរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី ហើយ ថ្មីៗនេះ សម្ដេចក៏ទទួលបានគោរមងារជាសម្ដេច
មហាបវរ ធិបតី ដែលនេះជាគោរមងារដ៏ឧត្តុង្គឧត្តម្ភ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានជម្រាបពីកិច្ចការមួយ​ចំនួនរបស់អាស៊ាន​ ដូចខាងក្រោម៖
ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយ អាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ ក៏ប៉ុន្តែ អ្វីដែលជាកិច្ចការអាស៊ានដែលឯកឧត្តមមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេនៅក្នុងសសរស្ដម្ភទាំងបីរបស់ អាស៊ាន គឺអាស៊ានប្រមូលផ្ដុំលើសហគមន៍សេដ្ឋកិច្ចអាស៊ានដែលកំពុងតែលេចធ្លោនៅក្នុងកិច្ចការរបស់អាស៊ានដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាពជាច្រើនសម្រាប់ឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព ។

សម្ដេចធិបតី បានកោតសរសើ និង វាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និង គំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន ។ សម្ដេចធិបតី ក៏ បានឯកភាពចំពោះ អាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេស ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។ សម្ដេចធិបតី បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បង អាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការសម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាពដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ។

សម្ដេចធិបតី មានប្រសាសន៍បន្តថា ឯកឧត្តមអគ្គលេខាធិការអាស៊ានយល់ច្បាស់ណាស់អំពីតម្លៃ នៃសន្ដិភាព ហើយប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល ។ ដូច្នេះ អាស៊ានត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សា សន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ដោះស្រាយបញ្ហាផ្ទៃក្នុង របស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានគាំទ្រ ចក្ខុវិស័យអាស៊ាន ២០៤៥ ហើយចាត់ទុកថាការមានចក្ខុវិស័យសម្រាប់រយ:ពេលវែង តែត្រូវមានការអនុវត្តចែកជាដំណាក់កាល។ សម្ដេច ក៏ជំរុញឱ្យអាស៊ាន ជួយពន្លឿនការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។

ជាទីបញ្ចប់ សម្ដេចធិបតី បានថ្លែងអំណរគុណដល់អគ្គលេខាធិការ អាស៊ាន និង គណៈប្រតិភូ និង បានជូនពរជួបប្រទះជោគជ័យ ក្នុងការបំពេញបេសកកម្ម នេះ ៕

អត្ថបទដែលជាប់ទាក់ទង