**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

នាយករដ្ឋមន្ត្រីប៉ូឡូញបានបញ្ជាក់ថា ទាហានស៊ីឈ្នួល Wagner នៅក្នុងប្រទេសបេឡារុស្ស ខិតទៅជិតព្រំដែនប៉ូឡូញ

WARSAW ប្រទេសប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទាហានស៊ីឈ្នួលជាង ១០០ នាក់ដែលជាកម្មសិទ្ធិរបស់ក្រុម Wagner ដែលមានទំនាក់ទំនងនឹងរុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សបានផ្លាស់ទីទៅជិតព្រំដែនជាមួយប្រទេសប៉ូឡូញ។

លោក Mateusz Morawiecki បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ទាហានស៊ីឈ្នួលបានផ្លាស់ទីទៅជិត Suwalki Gap ដែលជាតំបន់យុទ្ធសាស្ត្រនៃទឹកដីប៉ូឡូញ ដែលស្ថិតនៅចន្លោះប្រទេសបេឡារុស និង Kaliningrad ដែលជាទឹកដីរបស់រុស្ស៊ីដែលបំបែកចេញពីដីគោក។

ប៉ូឡូញ​ជា​សមាជិក​ទាំង​សហភាព​អឺរ៉ុប និង​អង្គការ​អូតង់ ហើយ​ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​របស់​ខ្លួន​ជាមួយ​សម្ព័ន្ធមិត្ត​រុស្ស៊ី បេឡារុស និង​អ៊ុយក្រែន​នៅ​ព្រំដែន​ភាគ​ខាង​កើត​របស់​ខ្លួន។

ការភ័យខ្លាចទាំងនោះបានកើនឡើងចាប់តាំងពីទាហានស៊ីឈ្នួលរបស់ក្រុម Wagner បានមកដល់ប្រទេសបេឡារុស្ស ចាប់តាំងពីការបះបោររយៈពេលខ្លីរបស់ក្រុមនេះកាលពីដើមរដូវក្តៅនេះ។

ព្រំដែនប៉ូឡូញ-បេឡារុស្ស គឺជាកន្លែងតានតឹងមួយរួចទៅហើយ ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ ចាប់តាំងពីជនអន្តោប្រវេសន៍មួយចំនួនធំមកពីមជ្ឈិមបូព៌ា និងអាហ្រ្វិកបានចាប់ផ្តើមមក ដោយស្វែងរកការចូលសហភាពអឺរ៉ុបដោយឆ្លងកាត់ទៅកាន់ប្រទេសប៉ូឡូញ ក៏ដូចជាប្រទេសលីទុយអានី។

រដ្ឋាភិបាល​ប៉ូឡូញ​ចោទ​រុស្ស៊ី និង​បេឡារុស​ថា​បាន​ប្រើ​ជន​ចំណាក​ស្រុក​ដើម្បី​អស្ថិរភាព​ប៉ូឡូញ និង​ប្រទេស​សហភាព​អឺរ៉ុប​ផ្សេងទៀត។ វាហៅការធ្វើចំណាកស្រុកថាជាទម្រង់នៃសង្គ្រាមកូនកាត់ ហើយបានឆ្លើយតបដោយការសាងសង់ជញ្ជាំងខ្ពស់នៅតាមផ្នែកមួយនៃព្រំដែនរបស់វាជាមួយបេឡារុស្ស។

លោក Mateusz Morawiecki បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះស្ថានភាពកាន់តែមានគ្រោះថ្នាក់។

លោកបានបន្ថែមថា នេះពិតជាជំហានឆ្ពោះទៅរកការវាយប្រហារកូនកាត់បន្ថែមទៀតលើទឹកដីប៉ូឡូញ។

លោក Mateusz Morawiecki បានឲ្យដឹងក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធនៅ Gliwice ភាគខាងត្បូងប្រទេសប៉ូឡូញ ជាកន្លែងដែលរថក្រោះ Leopard ប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែនកំពុងត្រូវបានជួសជុល។

ប្រភព៖ Arab News

ប្រែសម្រួលដោយ៖ {ឡាយ​ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង