**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

កាកបាទក្រហមកម្ពុជា និងក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងរៀបចំដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៃឧទ្យាជាតិព្រះសុរាម្រឹតកុសុមៈ-គីរីរម្យ។ ដោយមានការចូលរួមពីលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

ការចុះមកពិនិត្យទីតាំងខាងលើនេះ ដើម្បីត្រៀមទទួលគណៈប្រតិភូសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ រួមទាំងអគ្គលេខាអាស៊ាន និងតំណាង IFRC និងICRC អញ្ជើញទៅដាំដើមឈើនៅទីនោះ ដែលដឹកនាំដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍។

លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងថា ការចុះមកពិនិត្យមើលទីតាំងរៀបចំដាំដើមឈើនេះ គឺជាលើកទី៣ហើយ សម្រាប់កាកបាទក្រហមកម្ពុជា និងលើកទី២ ដែលចូលរួមពីលោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន។ ការចុះពិនិត្យលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ និងលើកទី២ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

លោកជំទាវបានបន្តថា ការចុះមកពិនិត្យនេះដើម្បីកំណត់ឱ្យបានជាក់លាក់នូវការដាំដើមឈើ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។ នៅក្នុងការរៀបចំដាំដើមឈើនេះ នឹងមានគណៈប្រតិភូសមាគមជាតិ ដែលជាយុវជននៃសមាគមជាតិចំនួន ១១ រួមទាំងកម្ពុជាផងដែរ ចូលរួមនៅក្នុងការដំាដើមឈើ។

លោកជំទាវ ម៉ែន នារីសោភ័គ បានបញ្ជាក់ថា ដូច្នេះសម្រាប់លទ្ធផលនៃកិច្ចពិភាក្សាការងារនៅព្រឹកនេះ ក្រុមការងារបានសម្រេចជ្រើសយកតំបន់ចំនួន៣ សម្រាប់ដាក់ដាំដើមឈើ គឺ៖
ទី១.ស្ថិតនៅក្នុងបរិវេណកសិណទឹកជុំវិញព្រះចុល្លាមុនីចេតិយនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ
ទី២.នៅតាមដងផ្លូវចូលមកប្រវែង ៨៥០ម៉ែត្រ ដាំដើមឈើ និងផ្កាចម្រុះ តាមសងខាងផ្លូវ
ទី៣.គឺលើផ្ទៃដីជាង២ហិចតា ដែលជាទីតាំងដែលធ្លាប់បានដាំកាលពីឆ្នាំ២០២២កន្លងមក។

លោកជំទាវបានថ្លែងបន្ដថា នៅក្នុងប្រជុំនេះ លោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដែលទទួលបានប្រសាសន៍ណែនាំផ្ទាល់ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងការរៀបចំបច្ចេកទេស ពាក់ព័ន្ធនឹងបរិស្ថានផង និងការដំាដុះកសិកម្មផង ដូច្នេះលោកបានដាក់ចេញការងារបន្ថែមទៀតចំនួន ៩ចំណុច ដោយបានចាត់តាំងមន្ដ្រីក្រុមជំនាញនីមួយៗទទួលខុសត្រូវតាមមុខងារ ដើម្បីរៀបចំការដំាដើមឈើ និងការងារផ្សេងៗទៀត ដើម្បីឈានទៅសម្រេចបានយ៉ាងរលូន ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្ដទៅនៅខែកញ្ញាមុខនេះ។

លោកជំទាវបានបន្ថែមទៀតថា ការជ្រើសយកទីតំាងនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ ដាំដើមឈើ សម្រាប់គណៈប្រតិភូ ដើម្បីបង្ហាញពីសុខដុមរមនានៃជាតិសាសន៍ និងសាសនាទាំងអស់នៅកម្ពុជា និងការចូលរួមលេីកកម្ពស់បរិស្ថាន​ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបន្សល់ទុកជាមរតកជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ពេលដែលមកកម្សាន្តនៅទីនេះ ៕

អត្ថបទដែលជាប់ទាក់ទង