**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ប្រមុខរាជរដ្ឋាភិបាល៖ ជំងឺអេដស៍អត់ទាន់ចប់ទេ នៅស្រុកខ្មែរ ផ្ទុយទៅវិញឆ្នាំ២០២២នេះ កើនឡើង ៣០០នាក់ប្រមុខរាជរដ្ឋាភិបាល៖ ជំងឺអេដស៍អត់ទាន់ចប់ទេ នៅស្រុកខ្មែរ ផ្ទុយទៅវិញឆ្នាំ២០២២នេះ កើនឡើង ៣០០នាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំងឺអេសដ៍មិនទាន់ចប់ទេ នៅក្នុងប្រទេសកម្ពុជា ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ខណៈដែលអត្រាឆ្លងជំងឺនេះក្នុងឆ្នាំ២០២២ មានអ្នកឆ្លងថ្មីរហូតដល់ ១៤០០នាក់ កើនឡើង ៣០០នាក់ បើធៀបនឹងឆ្នាំ២០២១ ។

ក្នុងឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានមានប្រសាសន៍ថា និន្មាការ នៃការចម្លងមេរោគអេដស៍មានការកើនឡើងនៅឆ្នាំ២០២៣នេះ ខណៈដែលក្រុមគោល ដែលមានការចម្លងច្រើនជាងគេ គឺក្រុមដែលមាននិន្នាការស្រលាញ់ភេទដូចគ្នា ក្នុងនោះគឺ ក្រុមបុរសស្រលាញ់បុរសដូចគ្នា។ ដូច្នេះ សម្តេចេរតេជោបានអំពាវនាវកុំឱ្យភ្លើតភ្លើនភ្លេចខ្លួន​ និងត្រូវមានវិធានការការពារពីជំងឺអេដស៍នេះអោយបានគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អេដស៍នេះក៏ដូចកូវីដដែរ​ ប៉ុន្តែវាធ្ងន់ជាងកូវីដ អេដស៍អត់ទាន់ចប់ទេនៅស្រុកខ្មែរ ផ្ទុយទៅវិញឆ្នាំ២០២២នេះ កើនឡើង៣០០នាក់ បើបើប្រៀបធៀបឆ្នាំ២០២១ គឺមាននិន្នាការកើនឡើង»។

សម្តេចបញ្ជាក់បន្ថែមទៀតថា «អេដស៍វាធ្ងន់ជាងកូវីដ អេដស៍សម្លាប់មនុស្សវាអត់ជាទេ មិនទាន់មានប្រទេសណាមួយរកឃើញថ្នាំព្យាបាលអេដស៍ទេ គេអាចរកថ្នាំព្យាបាលកូវីដបាន វ៉ាក់សាំងព្យាបាលបាន ប៉ុន្តែរឿងអេដស៍នេះវ៉ាក់សាំងការពារអត់បានទេ ហើយក៏អត់មានថ្នាំព្យាបាលឱ្យជា ហើយអ្នកដែលមានមេរោគអេដស៍ហើយ សូមកុំចម្លងអ្នកដទៃ»៕

អត្ថបទដែលជាប់ទាក់ទង