**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហារវត្ត គិរីជលសារស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហារវត្ត គិរីជលសារស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

តាមការឱ្យដឹងពីក្រុមការងារបច្ចេកទេសសាងសង់ព្រះវិហារវត្ត គិរីជលសារ ភូមិព្រែកស្វាយ បានបញ្ជាក់ថា វត្តព្រែកស្វាយមានផ្ទៃដី ៤៧,០០០ម៉ែត្រការ៉េ បានធ្វើការសាងសង់ព្រះវិហារមួយដែលមានទទឹង ១២,៦ម៉ែត្រ បណ្តោយ ៣៣,៣ម៉ែត្រ និងដងទង់មួយគូរ សាងសង់តាមរចនាបទខ្មែរចំណាយថវិកាអស់ប្រមាណជាង ១លានដុល្លាសហរដ្ឋអាមេរិក។

ការសាងសង់មានរយៈពេលពីរឆ្នាំ ហើយតម្លៃនៃការសាងសង់ព្រះវិហារនេះ វាពិតជាមានតម្លៃថ្លៃជាងការសាងសង់សំណង់នៅលើដីគោកគុណនិង៣ ឬ ៤ដង ដោយសារការសាងសង់សំណង់នៅលើដីកោះ ជួបបញ្ហាប្រឈមជាច្រើនមានដូចជា ការដឹកជញ្ជូនសម្ភារៈសំណង់ពីដីគោក មកកាន់កាដ្ឋាននៅតំបន់កោះ ត្រូវការប្រើប្រាស់ពេលវេលាលើកដាក់តាមសាឡង់ ឬទូក និងប្រើប្រាស់កម្លាំងពលកម្មលើកជាច្រើនសារទើបមកដល់ការដ្ឋាន មកដល់ចប្ចុប្បន្នការសាងសង់ព្រះវិហារភូមិព្រែកស្វាយសម្រេចបាន ៤៥ភាគរយ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ ត្រូវពន្លឿនការសាងសង់ឱ្យបានលឿន ឆាប់តាមអ្វីដែលអាចធ្វើទៅបាន ព្រោះរដូវនេះចូលដល់រដូវភ្លៀង ព្យុះ ការងារសាងសង់ត្រូវប្រឈមក្នុងការសាងសង់ ហើយការងារសាងសង់ត្រូវធ្វើឱ្យបានលឿន ធានាបរិមាណ គុណភាព និងសោភណ្ឌភាពតាមរចនាបទខ្មែរ សម្រាប់ទុកឱ្យពុទ្ធបរិស័ទ្ធជិតឆ្ងាយ ពិសេសប្រជាពលរដ្ឋនៅតំបន់កោះមានព្រះវិហារមួយល្អស្អាត ដើម្បីគោរពបូជា និងរៀបចំធ្វើពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសនា។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលនៅជុំវិញវត្តចូលរួមសហការដាំដើមឈើប្រមាណជាង ១,៥០០ដើមនៅក្នុងបរិវេណវត្តមានដូចជា ដើមគគីរ ដើមឈើទាល ព្រោះដើមឈើទាំងអស់នេះដាំក្នុងវត្តពិតជាមានសោភណ្ឌភាព បរិស្ថានបៃតងថែមទៀតផងនៅពេលខាងមុខ ក្រៅពីធ្វើការដាំដុះដើមឈើលម្អក្នុងបរិវេណវត្ត យើងត្រូវធ្វើផ្លូវព័ទ្ធជុំវិញវត្តផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរកាន់តែមានភាពងាយស្រួល និងមិនមានការរំខានដល់ព្រះសង្ឃសិក្សារៀនសូត្រធម៌វិន័យ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ព្រះចៅអធិការ ព្រះសង្ឃគ្រប់អង្គនៅក្នុងវត្តចូលរួមសហការការពារគ្រឿងសំណង់ក្នុងវត្តឱ្យបានល្អ ដើម្បីឱ្យក្រុមជាងយកទៅធ្វើការសាងសង់បានលឿនឆាប់ និងទាន់ពេលវេលា ព្រោះការដឹកជញ្ជូនគ្រឿងសំណង់មកកាន់ទីនេះពិតជាមានការពិបាក ហើយមានតម្លៃខ្ពស់បន្ថែមទៀត។

សូមបញ្ជាក់ថា ព្រះវិហារវត្ត គិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយនេះ ជាគំនិតផ្ដួចផ្ដើមសាងសង់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានរៀបចំក្រុងពាលីសាងសង់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងមក ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលសាលាខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ៕

អត្ថបទដែលជាប់ទាក់ទង