**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

ឯកឧត្តម គួច ចំរើន៖ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបំរើការងារនៅក្រៅប្រព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសំណេះ សំណាលជាមួយនិយោជក និងកម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធីជ រីវើរ ថេកស្ថាយ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣ ក្រោមប្រធានបទ (សន្ថិភាព ស្ថេរភាព មុខរបរ និងការងារ ) មានទីតាំងនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត មានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ឧសភា ដើម្បីរលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពនានារបស់ កម្មករ និយោជិត និយោជក ដែលមាននៅក្នុងច្បាប់ ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន កាលពីឆ្នាំ២០២២ យើងមិនបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយសារវិបត្តិកូវីដ-១៩ រោងចក្រត្រូវបានបិទខ្ទប់ កាត់បន្ថយចំនួនកម្មករនៅក្នុងរោងចក្រ រឿងដែលអាក្រក់នៅជំនាន់កូវីដ ពេលចាប់ផ្តើមយើងមិនទាន់មានវ៉ាក់សាំងចាក់ជូនកម្មករ និយោជិត ខ្វះរូបមន្តព្យាបាល ដោយសារបច្ចុប្បន្នយើងមានភាពសាំក្នុងខ្លួនដោយបានចាក់វ៉ាក់សាំង តែប្រសិនបើមានការឆ្លងមិនមានការភ័យខ្លាច មិនធ្ងន់ធ្ងរធ្វើឱ្យបាត់បង់អាយុជីវិត ថ្ងៃនេះយើងបានជួបជុំគ្នាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ ដេរសម្លៀកបំពាក់ វ៉ានធីជ រីវើរ ថេកស្ថាយ ដើម្បីបង្ហាញពីការអបអរសាទទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបំរើការងារនៅក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្ពុជា ដែលពីមុនមិនមានរបបសោធននិវត្ត មានតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចាប់ពីឆ្នាំ២០២៣ កម្មករ កម្មការិនីទទួលបានប្រាក់សោធននិវត្តនៅពេលចាស់ គ្រាន់តែយើងធ្វើការមួយឆ្នាំ ពេលចាស់មានប្រាក់កាន់តែច្រើន បងប្អូនទទួលបានអត្ថប្រយោជន៍ពាក់ព័ន្ធតាមច្បាប់កំណត់ សុំឱ្យបងប្អូនស្វែងយល់ដឹងក្នុងអាជីពរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល ចាប់ផ្តើមអភិវឌ្ឍប្រទេសមានការរីកចម្រើន ទាក់ទាញអ្នកវិនិយោគ រួមគ្នាបង្កើតរោងចក្រ ផ្តល់ឱកាសការងារជុនយុវជនរបស់យើង ក្រោមម្លប់សុខសន្តិភាព ទាក់ទងនឹងប្រាក់សោធននិវត្តន៍នេះសរបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយគាំពារសង្គម របបសោធននិវត្ត បើបងប្អុនកម្មករ និយោជិតមានជំងឺមាន ប.ស.ស ជាអ្នកធានារ៉ាប់រងក្នុងការព្យបាល។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានជឿជាក់លើរាជរដ្ឋាភិបាល បង្កើតរោងចក្រ បង្កើតការងារជូនយុវជនរបស់យើង ដូច្នេះយើងត្រូវខិតខំរួមគ្នា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា ប្រែក្លាយថ្ងៃ ១ឧសភា ជាថ្ងៃជួបជុំសប្បាយរីករាយ មានឱកាសជួបជុំគ្នា យើងមានមោទនភាពទទួលបានរបបសន្តិសុខសង្គម ប្រាក់សោធននិវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលរៀបចំព្រឹត្តការណ៍ស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម កម្ពុជាទទួលបានមេដាយមាសច្រើនប្រកបដោយស្មារតីហ្វឹកហាត់ កម្ពជាជាប្រទេសតូច ប្រទេសក្រ តែយើងមានស្មារតី និងឆន្ទះមិនក្រនោះទេ កម្ពុជាជាប្រទេសតូច តែបេះដូងធំទូលាយ ក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម ដោយទទួលការស្នាក់នៅរបស់កីឡាករ គ្រូបង្វិក និងការចូលទស្សនា និងការផ្សព្វផ្សាយដោយមិនយកថវិកាសម្រាប់គណៈប្រតិភូកីឡាដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ ព្រមទាំងបានធ្វើការណែនាំដល់កម្មករ កម្មការិនីរោងចក្រទាំងអស់ត្រូវខិតខំរៀនសូត្រដូចជា ខិតខំអភិវឌ្ឍសមត្ថភាព ជំនាញ ភាសា ឈានទៅធ្វើទំនើបកម្ម នេះជាការចែករំលែក ដើម្បីបង្កើនសមត្ថភាពជម្រុញការអភិវឌ្ឍនូវបច្ចេកវិទ្យាទំនើបនាពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាឧបត្ថម្ភជូនកម្មករ កម្មការិនី ៣៨៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ស្ត្រីមានផ្ទៃពោះចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ស្ត្រីលំហែមាតុភាព ៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង