ឯកឧត្ដម ម៉ែន វិបុល សូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគរបស់ក្រុមហ៊ុនសាយលន់ ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគរបស់ក្រុមហ៊ុនសាយលន់ ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង។
ក្នុងពិធីចែករង្វាន់ជូនកម្មករ និយោជិកឆ្នេីម ដែលបំរេីការងារនៅក្នុងក្រុមហ៊ុន SAI LUN Co.,td ប្រចាំនៅក្រុងស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្ដម ម៉ែន វិបុល បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ដែលបានរៀបចំពិធីផ្តល់រង្វាន់ម៉ូតូចំនួន ៣០គ្រឿង ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិកឆ្នេីម ក្នុងការបំរេីការងារបានល្អជូនក្រុមហ៊ុនជារៀងរាល់ឆ្នាំដែលរង្វាន់ម៉ូតូនឹងកេីនឡេីងនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បន្តថា ដោយការស្វាគមន៍យ៉ាងកក់ក្តៅដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ទន្ទឹមនេះរដ្ឋបាល គាំទ្រជានិច្ច ពិសេសការដោះស្រាយបញ្ហាប្រឈមនានា ការយកចិត្តទុកដាក់លេីការថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អជូនដល់ក្រុមហ៊ុនទាំងអស់ដែលមាននៅក្នុងខេត្ត ៕