**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ត្រូវបានប្រកាសតំបន់ធ្វើការវិនិច្ឆ័យដីធ្លីជាលក្ខណៈប្រព័ន្ធជូនម្ចាស់ក្បាលដី ដើម្បីកាត់បន្ថយការទំនាស់ដីធ្លី និងការកាន់កាប់ដោយស្របច្បាប់

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីវាស់វែងជូនប្រជាពលរដ្ឋស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ដោយអនុវត្តទៅតាមស្មារតីអនុក្រិត្យ និងលិខិតបទដ្ឋានគតិយុត្តដូចខាងក្រោម ១.លិខិតលេខ ៨៥៨/១៥ ក.អ.ក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ស្តីពីការចុះកំណត់ព្រំដីសម្រាប់កងទ័ពទំហំ ២២ហិកតា ដីជលផលទំហំ ២ហិកតា និងដីសម្រាប់ប្រជាពលរដ្ឋ ៣០ហិកតា ស្ថិតនៅចំណុច ២៣ ២.អនុក្រឹត្យលេខ ២៤៥អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិលើផ្ទៃដី ៩៣៣៥៧៧ហិកតា និងលិខិតលេខ១០៦៤ សជណ.ដប ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ៣.លិខិតលេខ៥៧៣ សជណ ប.សចុះថ្ងៃទី២៤ ខែមីនា ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការអនុញ្ញាតជាគោលការណ៍ឱ្យចុះបញ្ជីចេញបណ្ណជូនប្រជាពលរដ្ឋស្ថិតនៅភូមិកោះរ៉ុងសន្លឹម ៤.អនុក្រឹត្យលេខ៦៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីកំណត់តំបន់សហគមន៍ និងតំបន់ប្រើប្រាស់ដោយចីរភាព និងលិខិតលេខ៣៦៤ សជណ.ដប ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបានបន្តថា នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ដំណាក់កាល រួមមាន ១.ដំណាក់កាលត្រៀមរៀបចំ ២.ដំណាក់កាលប្រតិបត្តិការបច្ចេកទេស ៣.ដំណាក់កាលបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ ៤.ដំណាក់កាលសម្រេច ៥.ដំណាក់កាលចុះបញ្ជី ចេញបណ្ណ និងចែកបណ្ណ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង នាឱកាសនេះ ដើម្បីកាត់បន្ថយការទំនាស់ដីធ្លី និងការកាន់កាប់ដោយស្របច្បាប់។ ការប្រកាសតំបន់វិនិច្ឆ័យដីធ្លីជូនប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋ របស់ក្រសួងបរិស្ថាន និងពិនិត្យតាមស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយរៀបចំនីតិវិធីដោយមានការគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានដាក់តំបន់នះ ជាតំបន់សហគមន៍ ដើម្បីកែសម្រួលជាតំបន់អភិរក្សស្នើសុំទៅរាជរដ្ឋាភិបាលធ្វើការសម្រេចកាត់ចេញពីតំបន់អភិរក្ស មកជាតំបន់សហគមប្រជាពលរដ្ឋ ក្នុងនាមរដ្ឋបាលខេត្តបានស្នើសុំជាកញ្ចប់ ដើម្បីធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលមាន ដំណាក់កាល ៥ជំហាន ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមសហការជាមួយមន្ត្រីជំនាញតាមដំណាក់កាលនីមួយៗ ហើយការវាស់វែងពេលមុន គឺជាការចុះស្រង់ទិន្នន័យ សូមបងប្អូនចូលរួមការចុះបញ្ជីថ្ងៃនេះ ប្រកាសជាតំបន់វិនិច្ឆ័យតំបន់កោះរ៉ុងសន្លឹមទាំងមូល បងប្អូនត្រូវមាន ១.ចាប់ផ្តើមដំណើការចុះបញ្ជីជូនបងប្អូនកាន់កាប់ស្របច្បាប់ ២.នៅពេលប្រកាសតំបន់វិនិច្ឆ័យបងប្អូនត្រូវត្រៀម និងប្រមូលឯកសារឱ្យមន្ត្រីជំនាញ ដើម្បីជាមូលដ្ឋានការទទួលស្គាល់នៃការចុះបញ្ជីថ្មី សូមខិតខំរកឯកសារ អត្តសញ្ញាណ ប្រសិនបើបងប្អូនមានឯកសារគ្រប់គ្រាន់ យើងនឹងឆាប់ទទួលបានបណ្ណ ៣.ទាក់ទងបញ្ហាទំនាស់ សូមបងប្អូនចេះសម្របសម្រួលគ្នា ទន្ទឹមនោះរួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់យើង ត្រូវរួមគ្នាប្រកួតប្រជែងក្នុងការអភិវឌ្ឍមូលដ្ឋានរបស់យើង ព្រោះយើងបានធ្វើការអភិវឌ្ឍមានផ្លូវបេតុងកាន់តែច្រើនសម្រួលក្នុងការធ្វើដំណើរប្រជាពលរដ្ឋតំបន់កោះ ម្យ៉ាងទៀតក្រុមការងារ ចាំជួយសម្របសម្រួលការងារជូនបងប្អូនជូនពរឱ្យបងប្អូនឆាប់ទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា សង្កាត់កោះរ៉ុងសន្លឹមមានការវិនិយោគច្រើនមានដូចជាផ្លូវបេតុង នេះជាផលនៃការអភិវឌ្ឍ និងការតភ្លើងអគ្គិសនីបណ្តាញជាតិ ចេញពីតារាសាគរ (ខេត្តកោះកុង) មកកាន់តំបន់កោះរបស់យើង នៅសល់តែនីតិវិធី នៃការចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលខាងមុខ ក៏ប៉ុន្តែយើងនៅមានបញ្ហាទឹកស្អាត និងការពង្រីកវិស័យអប់រំនៅតំបន់កោះឱ្យមានវិទ្យាល័យសម្រាប់កូនចៅអ្នកកោះបានសិក្សារៀនសូត្រនៅទីនេះផ្ទាល់ យើងក៏ចង់បានបណ្តាញភ្លើងរដ្ឋមកកាន់ទីនេះផងដែរ ដើម្បីឱ្យបងប្អូនមានភ្លើងប្រើប្រាស់គ្រប់ៗគ្នានៅក្នុងតំបន់កោះរ៉ុងសន្លឹម សង្ឃឹមថា តំបន់កោះរ៉ុងសន្លឹមទទួលបានផលនៃការវិនិយោគ និងទទួលបានសេវាសាធារណកាន់តែងាយស្រួល សង្ឃឹមថា ក្រោយពីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចបងប្អូនតំបន់កោះរ៉ុងសន្លឹមលែងមានទំនាស់ដីធ្លី និងរស់នៅប្រកបដោយសេចក្តីសុខ និងការអភិវឌ្ឍមូលដ្ឋានរីកចម្រើនជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង