**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រដ្ឋមន្ត្រីកសិកម្ម ស្នើកូរ៉េ ពិនិត្យលទ្ធភាព វិនិយោគលើការសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗ ពិសេសវិនិយោគស្វាយចន្ទីនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាព ក្នុងការវិនិយោគលើការសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗ ដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋផងដែរ។ លោករដ្ឋមន្ត្រីនៅតែលើកទឹកចិត្ត ក្រុមហ៊ុនឱ្យធ្វើការពិចារណា លើការវិនិយោគស្វាយចន្ទីនៅកម្ពុជា ។

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានចូលរួមប្រជុំពិភាក្សាការងារជាមួយលោក Park Heung-Kyeong ទីប្រឹក្សាក្រុមហ៊ុន Booyoung Co.,Ltd. នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម តែសម្រាប់គម្រោងដាំគ្រាប់ Macadamia នាំទៅប្រទេសកូរ៉េនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនពិចារណាឡើងវិញចំពោះគម្រោងវិនិយោគលើដំណាំនេះ ដោយសារវាត្រូវប្រើពេលយូររហូតដល់ ១០ឆ្នាំដើម្បីប្រមូលផល។

ឆ្លើយតបនឹងការងារនេះ ឯកឧត្តម បានបង្ហាញនូវទិសដៅយុទ្ធសាស្ត្រទីផ្សារ ស្របតាមគោលនយោបាយជាតិ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំរុញខ្សែច្រវាក់តម្លៃស្វាយចន្ទី និងការទទួលបាននូវតម្លៃបន្ថែម តាមរយៈការដាំស្វាយចន្ទីនិងការកែច្នៃនាំចេញ ដែលនឹងផ្តល់ផលចំណេញដល់ប្រទេសទាំងពីរ។ ការងារនេះ នឹងចូលរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទីនាពេលអនាគត។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការវិនិយោគលើអ្វីដែលមានស្រាប់ដូចជាស្វាយចន្ទី នឹងជំរុញការវិនិយោគទទួលបានជោគជ័យឆាប់រហ័ស ហើយបានចូលរួមជួយអភិរក្សបរិស្ថាន ជួយដល់CO2 និង Eco-Friendly ដោយមិនមានការកាប់ព្រៃ ក្រោមហេតុផលកសិកម្ម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាព ក្នុងការវិនិយោគលើការសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗ ដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋផងដែរ។ ដើម្បីជំរុញឱ្យការងារនេះឱ្យដំណើររលូន និងទទួលបានជោគជ័យ ក្រសួងនឹងជួយគាំទ្របច្ចេកទេស ព្រមទាំងសម្របសម្រួលលើដំណើរការនៃការនាំចេញស្វាយចន្ទី។ ក្រសួងនៅតែលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការពិចារណាលើការវិនិយោគស្វាយចន្ទីនៅកម្ពុជា។

យ៉ាងណាមិញ ប្រសិនក្រុមហ៊ុននៅតែចង់វិនិយោគលើដំណាំ Macadamia ទៀតនោះ ក្រុមហ៊ុនអាចពិចារណាលើជម្រើស២គឺទី១ ទិញដីសម្រាប់ក្រុមហ៊ុនអនុវត្តគម្រោង និងទី២ ធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលមានដីស្រាប់៕

អត្ថបទដែលជាប់ទាក់ទង