**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រោងចក្រផលិតទឹកស្អាតបឹងធំ មានសមត្ថភាពផលិតបាន ៥ពាន់ម៉ែត្រគូប ផ្គត់ផ្គង់តំបន់កំបូល បើកការដ្ឋានសាងសង់ហើយ

ភ្នំពេញ៖ រោងចក្រផលិតទឹកស្អាត«បឹងធំ» ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ស្ថិតនៅភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ហើយ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋចំនួនសង្កាត់៤សង្កាត់

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាត«បឹងធំ» មានប្រសាសន៍ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ ជាគម្រោងសាងសង់រោងចក្រថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយត្រូវបានចាត់ចែងអនុវត្តសាងសង់់ដោយរដ្ឋាករទឹកក្រុងភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញ។

ឯកឧត្ដមបន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «បឹងធំ» និងប្រព័ន្ធបំពង់ចែកចាយទឹក នឹងផ្គត់ផ្គត់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋប្រមាណ៣ពាន់គ្រួសារ រស់នៅសង្កាត់បឹងធំ សង្កាត់ប្រទះឡាង និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល។

ឯកឧត្ដមប្រសាសន៍ទៀតថា “ដូចដែលយើងបានដឹងស្រាប់ហើយថា តំបន់នេះគឺជាតំបន់ជាយរាជធានីភ្នំពេញ ហើយក៏ជាតំបន់ចុងដែនសេវារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បើពុំមានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជប៉ុន តំបន់នេះពុំទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ”។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាត«បឹងធំ »បានប្រើប្រាស់ថវិកាសាងសង់ប្រមាណជាង២លានដុល្លារ ដោយទទួលបានពីមូលនិធិបដិភាគជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជាចំនួនជាង១លាន៤សែនដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង៩៣ម៉ឺនដុល្លារ។ គម្រោងនេះនឹងប្រើរយៈពេលសាងសង់ពី៧ទៅ៨ខែ ដោយនឹងបញ្ចប់នៅខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺចាប់ពីចុងឆ្នាំ២០២៣នេះតទៅ ប្រជាពលរដ្ឋនៅតំបន់នេះ នឹងទទួលបានទឹកស្អាតប្រើប្រាស់ ដោយមិនចាំបាច់រងចាំដល់ឆ្នាំ២០៣០នោះឡើយ។

លោកបានគូសបញ្ជាក់ថា «តាមពិតទៅ នៅតំបន់នេះដែលមានប្រជាពលរដ្ឋចំនួន៤សង្កាត់ សព្វថ្ងៃនេះមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់ពីរដ្ឋាករទឹកនៅឡើយទេ ដែលតាមការសិក្សាគឺតំបន់នេះ មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់រហូតដល់ឆ្នាំ២០៣០ឯណោះ ។ប៉ុន្តែ ឆ្លងកាត់ការដឹកនាំរបស់ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ លោកបានធ្វើការណែនាំជាពិសេសដល់រដ្ឋាករទឹក រកវិធីសាស្រ្តក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ។ ហេតុនេះទើបខ្ញុំបានទំនាក់ទំនង និងសូមថ្លែងអំណរគុណដល់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែលបានគិតគូរ និងជួយឧបត្ថម្ភលើបញ្ហាកង្វះទឹកស្អាតនេះ។ដូច្នេះហើយទើបកាលពីខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ លោកបានសម្រេចចិត្តផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់រដ្ឋាករទឹកក្រុងភ្នំពេញ ដើម្បីសាងសង់រោងចក្រនៅទីនេះ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋទាំង៤សង្កាត់នេះដែលមានចំនួន៣០០០គ្រួសារ»។

លោកបានឱ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់ការសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំជំហានទី១នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងបន្តសិក្សាពីបរិមាណទឹកស្ទឹងព្រែកត្នោត ប្រសិនការបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតទឹកស្អាតបឹងធំនេះ មិនមានបញ្ហា នឹងឈានទៅបន្តសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំជំហានទី២ ដែលមានសមត្ថភាពផលិតទឹក៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់នៅពលរដ្ឋនៅខាងត្បូងផ្លូវជាតិលេខ៣ ស្ថិតនៅសង្កាត់ពងទឹកមួយផ្នែក និងសង្កាត់ភ្លើងឆេះរទេះ៕

អត្ថបទដែលជាប់ទាក់ទង