**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម

លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង​ខេត្តបន្ទាយមានជ័យ​ ចុះពិនិត្យមើលផ្លូវ​ ពីរខ្សែ ក្នុងក្រុងសិរីសោភ័ណ

ភ្នំពេញ៖​ សមិទ្ធផលថ្មីនៃផ្លូវបេតុងមួយខ្សែមានប្រវែងជិត ១០០០ម៉ែត្រនៅចំណុចមុខសណ្ឋាគារ​ ណាសា​ ទៅប៉ារ៉ែត ស្ថិតក្នុងភូមិមួយ​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណខេត្ត​ បន្ទាយមានជ័យ នឹងត្រូវស្ថាបនាជាផ្លូវបេតុងឆាប់ៗនាពេលខាងមុខនេះ ។

នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ​ដោយមានការគិតគូយកចិត្តទុកដាក់ពីឯកឧត្ត​ម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះជួយខេត្តបន្ទាយមានជ័យ​ និងដោយមានការបញ្ជារផ្ទាល់ពីឯកឧត្តម​ អ៊ុំ​ រាត្រី​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង​ខេត្ត​ រួមនឹងក្រុមការងារថ្នាក់ខេត្ត​-ក្រុង​ ក្រុមហ៊ុន​ម៉ៅការ​ ចុះពិនិត្យមើលផ្លូវផ្លូវខាង​លើ ដើម្បីពន្លឿនដល់ក្រុមការងារបើកការដ្ឋានឆាប់ៗនាពេលដ៏ខ្លីខាងមុននេះ។

ជាមួយគ្នានោះ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អមដំណើរដោ​យលោក​ ស្រេង​ សុផល​ អភិបាល​ នៃគណៈអភិបាលក្រុងសិរីសោភ័ណ​ រួមនឹងក្រុ​មការងារ​ បន្តចុះពិនិត្យ​ គ្រឿងចក្រកំពុងឈុសឆាយ​ ពង្រីងផ្លូវមួយខ្សែទៀត​ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦​(សាលាក្រៅ)​ ទៅសង្កាត់ភ្នៀត​ ប្រវែងជិត៤០០០ម៉ែត្រ​ ដែលគ្រោងនឹងក្រាលកៅស៊ូ ដោយជំហានដំបូង​ ក្រាលគ្រឹះគ្រួសក្រហម និងជំហានបន្ទាប់ជំហានក្រាលក្រៅស៊ូ​។

នាឱកាសនោះលោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង​ខេត្ត​ បានក៏បញ្ជាក់ឱ្យដឹងថា​ ៖​ ក្រោយការក្រោមការគិតគូយកចិត្តទុកដាក់ពីឯកឧត្ត​ម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះជួយខេត្តបន្ទាយមានជ័យ​ និងដោយមានការបញ្ជារផ្ទាល់ពីឯកឧត្តម​ អ៊ុំ​ រាត្រី​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានផ្តល់ជាច្រើនខ្សែ​ ច្រើនម៉ែត្រនៅតាមមូលដ្ឋានទៅជាបេតុង​ ឬក្រាលកៅស៊ូ​ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបរបររកស៊ី​ ជាពិសេសសិស្សានុសិស្ស​ ធ្វើដំណើរសិក្សារៀនសូត្រស្រួល។

ក្រៅពីចុះពិនិត្យេមើលផ្លូវទាំងពីរខ្សែខាងលើ​ លោកអភិបាលរងខេត្ត​ ព្រមទាំងក្រុមការងារ​ ក៏បានបន្តចុះពិនិត្យមើលផ្លូវមួយចំនួននៅសង្កាត់កោះពង់សត្វ​ និងសង្កាត់ព្រះពន្លាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង