**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា

នគរបាលស្រុកត្រាំកក់ ចាប់ខ្លួនមុខសញ្ញា ៤នាក់ តែងតែបង្កសកម្មភាព អុកឡុកតាមដងផ្លូវជាតិលេខ៣

តាកែវ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២ និង ៣០នាទី នៅចំណុចស្ពានដើមធ្លក ជាប់ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបង្ករឡើងដោយជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិ.ត (ក្រង៉ុ.ក) និង ចំពាម.កៅស៊ូបានធ្វើសកម្មដេ.ញកា.ប់ និងបាញ់ទៅលើជនរងគ្រោះ មួយក្រុមទៀត រងរបួស ០២នាក់មាន ទី១-ឈ្មោះ នួន សុខណា ភេទប្រុស អាយុ ១.៧.ឆ្នាំ រស់ នៅភូមិ ព្រៃជួរ ឃុំពពេល ស្រុកត្រាំកក (រងរបួសស្រាល) ទី២-ឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ ១.៧.ឆ្នាំ រស់នៅភូមិត្រពាំងកក់ឃុំពពេល ស្រុកត្រាំកក់ (រងរបួសស្រាល) និងខូចខាតម៉ូតូ ០១គ្រឿង។

ក្រោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម និងប៉ុស្តិ៍នគរបាលរដ្ឋបាល ពពេល ដឹកនាំបញ្ជា ដោយ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនញរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមមមាន៖

ទី១ឈ្មោះ ឈឿន ប៊ុនរតនៈ ភេទប្រុសអាយុ ១.៧. ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃតាខាប ឃុំគុស ស្រុកត្រាំកក់ ទី២ឈ្មោះ យ៉ន វឌ្ឍនា ហៅរ៉ា ភេទប្រុស អាយុ ១.៧. ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ទី៣ឈ្មោះ សុឹង សំណាង ហៅជ្រូក ភេទប្រុស អាយុ ២៣ឆ្នាំទីលំនៅបច្ចុប្បន្នភូមិអង្គត្នោតខាងកើត ឃុំអង្គ តាសោម ស្រុកត្រាំកក់ និងទី៤ឈ្មោះ ប៉ែន ហ៊្វូសុិន ភេទប្រុស អាយុ ១.៩. ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់។

ដកហូតសម្ភារៈវត្ថុតាងបានរួមមាន: ម៉ូតូម៉ាកC125 សង់ពណ៌ក្រហមស៊េរីឆ្នាំ 2020 ពាក់ផ្លាកលេខ តាកែវ 1U 3551 មួកសុវត្ថិភាពពណ៌សចំនួន 01 ទូរស័ព្ទចំនួន 2 គ្រឿង ។

សូមបញ្ជាក់ ជនសង្ស័យខាងលើជាមុខសញ្ញាបង្ករអុកឡុកតាមដងផ្លូវទីសាធារណៈ។

បច្ចប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកមួយចំនួនកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង