**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រៀបចំប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក ដល់សមណៈសិស្សនាដំណាច់ឆ្នាំសិក្សា ២០២២-២០២៣

ភ្នំពេញ​៖​ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត បានរៀបចំនៃការប្រឡងលើវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯករបស់សមណៈសិស្ស សិស្ស នាដំណាច់ឆ្នាំសិក្សា ២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ នាក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

លោកបៀវ ថានប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឲ្យដឹងថា ដោយបានទទួលការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរធម្មការនិងសាសនាសាលាគណខេត្តទាំង០២គណៈបានរៀបចំនៃការប្រឡងនាពេលនេះឡើង  ដោយឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួនជានិច្ចទោះបីការពារនិងបីកុំ។

លោក បៀវ ថាន បានបន្តថា សម្រាប់ដំណាច់ឆ្នាំ២០២២-២០២៣ ជាឆ្នាំលើកទី៣០ ដែលមានការរៀបចំការប្រឡង ធម្មវិន័យ ថ្នាក់ត្រី ទោ  ឯក ដែលមានបេក្ខសមណៈសិស្ស សិស្ស បានដាក់ពាក្យប្រឡងចំនួន១.៦៩៨អង្គនាក់ មកពីតាមបណ្តាវត្តនានា នៅក្នុងក្រុង-ស្រុកទាំង៩ ឯវិញ្ញាសាដែលត្រូវប្រឡងមានចំនួន០៤មុខវិជ្ជារូមមាន៖  ១/-វិញ្ញាសាប្រជុំកងធម៌, ២/-វិញ្ញាសា ពុទ្ធប្បវត្តិ, ៣/-វិញ្ញាសាព្រះវិន័យ   និងទី៤/-វិញ្ញាសា  សាសនសុភាសិត។

ឯកឧត្តមអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ធនធានមនុស្ស ធនធានព្រះសង្ឃដែលស្របតាមគោលនយោបាយអប់រំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៤ ក្នុងនោះមានវិស័យផ្លូវ ទឹក ភ្លើងនិងមនុស្ស ។
ប៉ុន្តែ បច្ចុប្បន្ននេះ  គឺវិស័យធនធានមនុស្ស បានឈរមកលំដាប់អាទិភាពទីមួយវិញ ពីព្រោះវិស័យធនធានមនុស្សមានសារសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ទាប់ពីប្រទេសរបស់យើងមានសុខសន្តិភាពពេញបរិបូរណ៍តាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។តាមរយៈនូវសមិទ្ធផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងនូវវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតជាពិសេសបានកសាងនូវសមិទ្ធផល សាសនា ជាច្រើនដើម្បីរួមចំណែកអប់រំផ្លូវចិត្តនិងបណ្តុះបណ្តាលនូវធនធានប្រសើរប្រកបដោយគុណធម៌ សីលធម៌និងមាន ភាពគ្រប់គ្រាន់សម្រាប់ចូលរួមបន្តវេនកសាងអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ផងដែរថា ក្នុងការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោ ឯក នេះ  ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងលោកជំទាវកែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា ព្រមទាំងបុត្របានជួយឧបត្ថម្ភចង្ហាន់ដល់ព្រះសង្ឃ កំពុងប្រឡងចំនួន១.៧០០ប្រអប់ស្មើនឹងថវិកា ចំនួន៣.៤០០ដុល្លារ,ភេសជ្ជៈកូកាកូឡាចំនួន២៥កេសស្មើនឹង២៣២ដុល្លារ,ទឹកក្រូច២៥ស្មើនឹង១៨២ដុល្លារ  ទឹកបរិសុទ្ធចំនួន២០០យួរសរុបថវិកាទាំងអស់ចំនួន ៣.៩២៩ដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង