**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិន ត្រូវបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរជាផ្លូវការ កាលពីព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំង វត្តមានឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា , ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ហើយមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ពីសំណាក់ឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនផងដែរ។ ក្រៅពីនេះ ក៏មានវត្តមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តម គីម រិទ្ធីប្រធានផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ផ្ទះនេះត្រូវបានបង្កើតឡើង ដើម្បីពង្រឹងមិត្តភាពរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង បទពិសោធន៍ ក្នុងគោលដៅចូលរួមជំរុញមិត្តភាពកម្ពុជានិងចិនឲ្យបានល្អប្រសើរ ដូចបុព្វបុរសជំនាន់មុនបានកសាងឡើង នូវមិត្តភាពរវាងប្រទេសទាំងពីរ។
សំឡេង៖ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិន ក៏ជាស្ពានមួយដើម្បីរឹតចំណងនូវមិត្តភាពនេះ ជាពិសេស ក៏ដូចជា ការគាំទ្រ និងអនុវត្តនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដើម្បីជំរុញឲ្យយុវជនស្រូវយកឱកាសនេះ ក្នុងមុខរបរ ជំនួញ ជំរុញសហគ្រិនវ័យក្មេង តាមរយៈការចាប់យកឱកាសនេះ ក៏ដូចជា ចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងយុវជនផងដែរ។ ទន្ទឹមនឹងនេះ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិនក៏ជាស្ពានដ៏សំខាន់សម្រាប់ជំរុញថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ ដើម្បីឲ្យពួកគាត់មានកិច្ចសន្ទនា និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា»។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដែរថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិនដើរតួនាទីដ៏សំខាន់ ក្នុងនាមជាវេទិកាផ្លាស់ប្តូរបទពិសោធន៍ ទស្សនទាន និងវប្បធម៌ រវាងយុវជននៃប្រទេសកម្ពុជានិងចិន ដែលនឹងជំរុញបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី និងការកសាងអនាគតរួមគ្នា ស្របតាមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ។ វេទិកានេះក៏នឹងចូលរួមចំណែក លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមលើការគាំទ្រកន្លងមក របស់មិត្តចិន ក៏ដូចជា ការផ្តល់អាហារូបករណ៍ និងការរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវ។
ឯកឧត្តម ក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិន ដែលតែងតែគាំទ្រទាំងស្មារតី និងសម្ភារ ចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតនិងដាក់ដំណើរការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។
ឯកឧត្តម Wang Wentian បានមានប្រសាសន៍ផងដែរថា ក្រោយចំណាយពេលសាង់សង់ត្រឹមជាង១ឆ្នាំ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ មានន័យថាជាវេទិកាសម្ព័ន្ធដើម្បីកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរយុវជនចិននិងកម្ពុជា ត្រូវបានសាងសង់ឡើង នៅរាជធានីភ្នំពេញ។ តាងនាមស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ។
ឯកឧត្តមបានបន្តថា យុវជនគឺជាអនាគតនៃការអភិវឌ្ឍប្រទេសទាំងពីរ ហើយក៏ជាអនាគតនៃទំនាក់ទំនង រវាងចិននិងកម្ពុជា។ ភាគីទាំងពីរបាននិងកំពុងលើកទឹកចិត្តនិងគាំទ្រការផ្លាស់ប្តូររវាងយុវជនប្រទេសទាំងពីរ ហើយសង្ឃឹមថា យុវជនកម្ពុជានិងចិនប្រកាន់ខ្ជាប់នូវឧត្តមគតិយ៉ាងខ្ពង់ខ្ពស់ ពង្រឹងចំណេះដឹង ចូលរួមអនុវត្តជាក់ស្តែង ធ្វើជាអ្នករក្សាមិត្តភាពចិននិងកម្ពុជា អ្នកជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរចិននិងកម្ពុជា បង្កើតអនាគតកាន់តែល្អប្រសើរ សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។
«ផ្ទះយុវជនគឺជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការចិននិងកម្ពុជា និងផ្តល់ជាវេទិកាយ៉ាងសំខាន់ សម្រាប់ការផ្លាស់ប្តូរយុវជនយើងទាំងពីរ»
ឯកឧត្តម Liu Jianchao ក៏បានថ្លែងសុន្ទរកថា នាពេលនោះដែរ ដោយបានលើកឡើងពីប្រសាសន៍របស់ប្រធានរដ្ឋចិន ឯកឧត្តម Xi Jinping ដែលធ្លាប់បានលើកឡើងថា យុវភាពមានន័យថា ក្តីសង្ឃឹម ហើយយុវជនគឺជាកម្លាំងដ៏សំខាន់ ក្នុងការកសាងអនាគតដ៏ល្អបវរ។ ឯកឧត្តមបន្តថា ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនមានគោលបំណងសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បង្កើនការផ្លាស់ប្តូរជាមួយគ្នា ដើម្បីដឹកនាំ យុវជនចិនកម្ពុជា ឲ្យខិតខំប្រឹងប្រែងដើម្បីកសាងអនាគតដ៏ល្អ នៃចំណងមិត្តភាពចិននិងកម្ពុជា។លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អនុប្រធានផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនដែរថា ទំនាក់ទំនងមួយឆ្លងកាត់សម័យកាលជាច្រើន ប៉ុន្តែនៅតែរក្សាបាននូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្លាយជាភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តដែកថែប។ ក្នុងនាមជាយុវជន យើងត្រូវតែបន្តថែរក្សាស្មារតីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជំរុញសកម្មភាពជាក់ស្តែងបន្តទៀត ក៏ដូចជ ជំរុញការផ្លាស់ប្តូរសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ហើយុវជនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសរៀងៗខ្លួន អភិវឌ្ឍន៍បន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន និងការចូលរួមកសាងសហគមន៍ដែលមានជោគវាសនារួម កម្ពុជា ចិន។
នាឱកាសនោះដែរ ក៏មានការបង្ហាញវត្ថុអនុស្សាវរីយ៍ ជូនផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិន សម្រាប់ទុកជាវត្ថុអនុស្សាវរីយ៍ នៅផ្ទះយុវជន ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនផងដែរ ហើយក៏ភាគីពីរក៏បានអញ្ជើញកាត់ខ្សែបូ សម្ពោធជាផ្លូវការ នូវផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងបរិយាកាសប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ក្នុងពេលនោះដែរ ក៏មានការរៀបចំសិក្ខាសាលាយុវជនស្តីពីទំនាក់ទំនងកម្ពុជា-ចិន ដោយមានការផ្លាស់ប្តូរគំនិត យោបល់ និងទស្សទាន នានា រវាងយុវជនដែលជាវាគ្មិន នៃប្រទេសទាំងពីរ ទាក់ទងនឹងប្រធានបទនានា ផ្តោតលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត និង ការកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន យ៉ាងផុសផុលផងដែរ។ កញ្ញា Kong Siqi អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជា-ចិនក៏ជាវាគ្មិនមួយរូប ចូលរួមចែករំលែកបទពិសោធន៍ ក្នុងនាមជាអ្នកសារព័ត៌មានវ័យក្មេងរបស់ចិន ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា ជាពិសេស បានបង្ហាញវីដេអូព័ត៌មាន ថ្មីៗនេះ បង្ហាញពីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ត្រៀមទទួលស្វាគមន៍វត្តមានទេសចរមកពីប្រទេសចិន នាដើមឆ្នាំ២០២៣នេះ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង