**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

ប្រទេសម៉ាលី មានសាលារៀនមួយត្រូវបានដាក់ឈ្មោះថា «សាលាសម្ដេច ហ៊ុន សែន»

ភ្នំពេញ៖ រដ្ឋធានីបាម៉ាកូ នៃប្រទេសម៉ាលី មានសាលារៀនមួយត្រូវបានដាក់ឈ្មោះថា «សាលាសម្ដេច ហ៊ុន សែន» យកតាមឈ្មោះរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជា ហ៊ុន សែន នៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការមនុស្សធម៌ រវាងប្រទេសកម្ពុជា និងប្រទេសម៉ាលី។

សាលាសម្ដេច ហ៊ុន សែន ឬហៅជាភាសាបារាំង ថា Complexe Scolaire Samdech HUN SEN ត្រូវបានបង្កើតឡើងដោយលោកស្រី Eva Mysliwiec ដែលជាអ្នកធ្វើកិច្ចការខាង មនុស្សធម៌ជនជាតិអាមេរិក ក្រោមការទំនុកប្រមុងហិរញ្ញវត្ថុពីសម្ដេចតេជោ ហ៊ុន សែន។

លោកស្រី Eva Mysliwiec បានចំណាយពេលធ្វើកិច្ចការងារមនុស្សធម៌ផ្នែកអប់រំ និងការអភិវឌ្ឍជាមួយ អង្គការក្រៅរដ្ឋាភិបាល អស់រយៈពេលជាង ៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានធ្វើដំណើរមកដល់កម្ពុជាទសវត្សរ៍ឆ្នាំ១៩៨០។

លោកស្រីបានបង្កើតវិទ្យាស្ថានស្រាវជ្រាវ មួយមាន ឈ្មោះថា Cambodia Development Resource Institute (CDRI) នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ និងនៅឆ្នាំ២០០៥ លោកស្រីបានបង្កើតអង្គការយុវតារា (Youth Star Cambodia)។

រហូតដល់ឆ្នាំ២០១២ ទើបលោកស្រី Mysliwiec ចាប់ផ្ដើមចាប់អារម្មណ៍ចំពោះវិស័យអប់រំក្មេងស្រីនៅប្រទេសម៉ាលី និងមានគំនិតបង្កើតសាលារៀនមួយក្នុងរដ្ឋធានីបាម៉ាកូ។ លោកស្រី Mysliwiec ទទួលបានសញ្ជាតិខ្មែរសម្រាប់ការបំពេញការងារមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា។

លោកស្រី បានជួបសម្ដេចតេជោ ហើយសម្ដេចផ្ទាល់បានប្រកាសគាំទ្រលោកស្រីលើគម្រោង សាលារៀននៅបាម៉ាកូ។ លោកស្រី Mysliwiec បានគូសបញ្ជាក់ដូច្នេះថា «នៅខណៈពេលនោះ លោក (សម្ដេច) បានយល់ព្រមផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គម្រោងសាលារៀន … លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពិតជាមានមោទកភាពខ្លាំងណាស់នៅលើជំហរមួយដែលលោកអាចជួយដល់អ្នកដទៃបាន។ លោកជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះការអប់រំ»។

គួរបញ្ជាក់ថា សាលាសម្ដេច ហ៊ុន សែន ត្រូវបានកសាងក្នុងឆ្នាំ២០១៣ និងត្រូវបានសម្ពោធនៅឆ្នាំ២០១៤ ដោយមានសិស្សបឋម៦០នាក់ ហើយបច្ចុប្បន្នសាលាបានផ្ដល់ការអប់រំថ្នាក់វិទ្យាល័យ កាលពីឆ្នាំ២០២១ ដោយមានសិស្សចំនួន៤៤០នាក់ ក្នុងនោះមាន៥១នាក់ ជាសិស្សស្រី៕

អត្ថបទដែលជាប់ទាក់ទង