**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

ទីប្រឹក្សាសម្ដេច ហេង សំរិន ដាស់តឿនសិស្សានុសិស្ស ប្រឡងបាក់ឌុប ជឿជាក់លើសមត្ថភាពខ្លួនឯង និងខិតខំឆ្លើយ​ឲ្យគ្រប់សំណួរ

 

កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានថ្លែងសារដាស់តឿន ដល់សិស្សានុសិស្ស ដែត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីទ្បា។

លោក មួន វាសនា បានថ្លែងថា ប្អូនៗ និងក្មួយៗសិស្សានុសិស្ស ជាទីស្រលាញ់រាប់អាន ក្នុងនាមជាប្រធានគណៈគ្រប់ គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម លោកសូមជូនពរប្អូនៗ និងក្មួយៗ ដែល ត្រូវប្រទ្បងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ។

លោកថា សូមធ្វើដំណើរទៅប្រឡងប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាប្រទ្បង ជាមួយភាពជឿជាក់សមត្ថភាព ខ្លួនឯង និងសូមខិតខំឆ្លើយឲ្យបានគ្រប់សំណួរ ឲ្យអស់ពីសមត្ថភាពខ្លួនឯង ដោយចាប់ផ្តើមធ្វើពីសំណួរ ដែលខ្លួនចេះៗមុន និងពេលធ្វើហើយត្រូវពិនិត្យ ក្រដាស់កិច្ចការខ្លួនឯង ឲ្យបានហ្មត់ចត់ និងប្រគល់ជូនតាម ពេលវេលាកំណត់។

លោកបន្ដថា លទ្ធផលនៃការសិក្សាដែលប្អូនៗ ក្មួយៗ បានប្រឹងប្រែងរៀនសូត្រ និងការប្រឡងពេលនេះ គឺជាសក្ខីភាព និងចេញជាលទ្ធផល នៃចំណេះដឹងទូទៅ​ដែលប្អូនៗ ក្មួយៗ សម្រេចបានបន្ទាប់ពីការលះបង់ពេលវេលា ព្យាយាមរៀនសូត្រកន្លងមក។

លោកបន្ថែមទៀតថា សេចក្តីព្យាយាម និង កិច្ចខិតខំ ប្រឹងប្រែងដ៏លំបាក ជាច្រើនឆ្នាំកន្លងមកនេះ បានបំពាក់ បំប៉នសមត្ថភាព ជាកម្លាំងកាយកម្លាំងចិត្ត គំនិតប្រាជ្ញា ខួរក្បាល បេះដូង និងជំនាញភាពប៉ិនប្រសប់ប្រកបដោយ គំនិតឆ្នៃប្រឌិតដែលកើតចេញ ពីការសិក្សា គឺជាធនធានបញ្ញាដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីធានានិរន្តភាពនៃការសិក្សា ដើម្បីចូលរួមការអភិវឌ្ឍន៍សុខសន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿង នៃប្រទេសជាតិនាពេលអនាគត។

លោក មួន វាសនា បន្តថា ពេលដែលប្រឡងហើយ លោកសូមលើកទឹកចិត្តសម្លឹងមើល ឱកាស ជ្រើសរើសជំនាញណាមួយ ដែលខ្លួនពេញចិត្ត ចូលរៀនថ្នាក់ឧត្តមសិក្សា ឲ្យខានតែបាន ទោះជាជួបការលំបាកយ៉ាងណា ត្រូវតែតស៊ូ ជំនះរាល់ការលំបាក ព្រោះការលំបាក ក្នុងការសិក្សាតែរយៈពេល៤ឆ្នាំ ធ្វើឲ្យជីវិតយើងមានភាពងាយស្រួល ស្ទើរ១ជីវិត ធ្វើឲ្យជីវិតជៀសផុត ពីការលំបាកពីភាពក្រីក្រ ជៀសផុតពីការសោកស្តាយ ដែលមិនបានការងារល្អៗ ធ្វើនឹងគេទាំងនោះ គឺដើម្បីឈានទៅរកភាពជោគជ័យ ក្នុងជីវិតខ្លួនឯង ដោយភាពជោគជ័យ កើតចេញពីការសិក្សា គឺមានរហូតដល់ ៩០ភាគរយ ។

លោកបន្ថែមថា ក្នុងនាមគណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម សូមប្រសិទ្ធពរជ័យដល់ប្អូនៗ ក្មួយៗ ប្រឡងបានលទ្ធផលល្អ គ្រប់ៗគ្នា ទៅតាមសមត្ថភាពរៀងៗខ្លួន និង សូមប្រកបតែនឹងវិបុលសុខ ប្រាជ្ញាវៀងវៃ និងសម្រេចបានជោគជ័យ លើការសិក្សាសម្រាប់ជីវិតខ្លួនឯង ដើម្បីជួយដល់ក្រុមគ្រួសារ និងសង្គមជាតិ ជាទីស្នេហារបស់យើង៕

 

អត្ថបទដែលជាប់ទាក់ទង