**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារនៅខេត្តព្រៃវែង

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមជាគណៈអធិបតីអមដំណើរនៃពិធីផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារនៅខេត្តព្រៃវែង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីអមដំណើរនៃពិធីផ្តល់ស្រូវពូជពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២នេះស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និង ទឹកទន្លេមេគង្គកើនឡើង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថានីយជលសាស្ត្រព្រែកតាតាំ(មុខផ្សាក្រុង ព្រៃវែង)ឡើងដល់កម្ពស់អតិបរិមា៦,៤៧ម៉ែត្រ(កម្រិតកម្ពស់ប្រកាសអាសន្ន ៧,៥០ម៉ែត្រ) បានធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំរបស់ប្រជាកសិករ។

 

ឯកឧត្តមអភិបាលខេត្ត បានបន្តថាដំណាំដែលរងផលប៉ះពាល់នោះ រួមមានស្រូវ បន្លែ និងដំណាំរួមផ្សំ ក្នុងស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ នឹង ២៤៥ភូមិ មានផ្ទៃដីប៉ះពាល់ចំនួន ៦,៩៧០ហិកតា ស្មើនឹង ៧០៨៣គ្រួសារ ក្នុងនោះផ្ទៃដីខូច ខាតខូចខាតសរុបចំនួន ៥,៦៧០ហិកតា ស្មើនឹង ៦,២១៧គ្រួសារ ក្នុងនោះផ្ទៃដីដែលមានលទ្ធភាចអាចស្តារ ការដាំដុះស្រូវឡើងវិញបានមានចំនួន០៩ស្រុក លើផ្ទៃដី ៥,៤៣៥ហិកតា ស្មើនឹង ៦,១១២គ្រួសារ ត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ដល់ជូន នាឱកាសថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន មិនភ្លេចនាំនូវព្រះរាជបណ្ដាំ
ពីព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សួរសុខទុក្ខប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី ក៏ដូចជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង។សម្តេចតេជោ ហ៊ិន សែន បានចូលរួមសោកស្តាយ និងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងជំនន់ទឹកទន្លេ
នាពេលកន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។សម្តេចតេជោបានថ្លែងកោតសរសើរអាជ្ញាធរ និងក្រុមគ្រូពេទ្យនៅខេត្តព្រៃវែង ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩៕

 

អត្ថបទដែលជាប់ទាក់ទង