ឯកឧត្តម ហង់ជួន ណារ៉ុន ដឹកនាំគណៈប្រតិភូក្រសួងអប់រំ ចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ (Transforming Education Summit) នៅទីស្នាក់ការអង្គការសហប្រជាជាតិ។

ក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមប្រារព្ធពិធីខួបលើកទី២០ នៃការបង្កើតមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ដែលមូលនិធិនេះ បានជួយគាំទ្រយ៉ាងច្រើនដល់វិស័យអប់រំសម្រាប់អនុវិស័យអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំមធ្យមសិក្សា និងការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀននៅកម្ពុជា៕

