សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស និងល្បែង ស៊ីសង ខុសច្បាប់

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ អំពី ករណី បង្រ្កាប បទ ល្មើស ជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់។

ការដឹកនាំកិច្ចប្រជុំនេះ ធ្វើ ឡើង បន្ទាប់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ដាក់ បញ្ជា ដាច់ ណាត់ កាលពីចុងសប្ដាហ៍កន្លងទៅ ឲ្យមន្ត្រីមូលដ្ឋាន ធ្វើការ ចុះ បង្ក្រាប បទ ល្មើសល្បែ ងស៊ី សង ខុស ច្បាប់ គ្រប់ ទម្រង់ ដែលកើតមាន។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅព្រឹកនេះ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និង ស្នង ការ នគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃជាដើម៕

