**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្ដមអគ្គលេខាធិការនៃអង្គការ SCO បានសម្តែងការពេញចិត្ត​ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងអង្គការ SCO​ និងកម្ពុជា លើវិស័យជាច្រើន​ នាពេលកន្លងមក។

ឯកឧត្ដមក៏បានរំឭកអំពីការបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត SCO មកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០២៣។

ជាការឆ្លើយតប, សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជា និងអង្គការ SCO នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ SCO ដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត​ ចូលរួមយ៉ាងសកម្ម ក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក។

សម្តេចធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតSCO ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចាំងអំពីភាពត្រឹមត្រូវ, យុត្តិធម៌, តម្លាភាព និងភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងន័យនេះ, សម្តេចធិបតីជឿជាក់ថា​ អង្គការ SCO នឹងបន្តបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​ មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា​ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងឆ្នាំ២០២៨ ខាងមុខ។

សម្តេចធិបតី និង​ ឯកឧត្ដមអគ្គលេខាធិការ ក៏បានពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍, ឯកឧត្ដមអគ្គលេខាធិការ បានជម្រាបជូនសម្តេចធិបតីថា អង្គការ SCO នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយ នៅខេត្តហៃណាន ប្រទេសចិន នាពេលខាងមុខ ហើយអង្គការ SCO នឹងអញ្ជើញកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ, កម្ពុជានឹងអាចបង្ហាញពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបរបស់ខ្លួន ទៅកាន់គណៈប្រតិភូជាន់ខ្ពស់តំណាងរដ្ឋាភិបាល, វិស័យឯកជន និងអង្គការអន្តរជាតិជាច្រើន ដែលអញ្ជើញមកពីបណ្តាប្រទេសនានា។

ក្នុងវិស័យសន្តិសុខ, សម្ដេចធិបតី បានគូសបញ្ជាក់ថា វិស័យនេះមានសារៈសំខាន់ខ្លាំង ដែលទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ។ ក្នុងន័យនេះ, អង្គការ SCO បានស្វែងយល់ច្បាស់ពីតម្រូវការចាំបាច់ទាំងនេះ ហើយអង្គការ SCO ក៏មានក្រុមការងារជំនាញលើការងារសន្តិសុខ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា (Cybercrime) ផងដែរ។ អាស្រ័យហេតុនេះ, ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធទៅវិញទៅមក នឹងអាចជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង