កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាន លើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងជាប្រធានថាមពលអាស៊ាន សម្រាប់ឆ្នាំ២០២២ នាថ្ងៃទី១៥ កញ្ញា បានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាន លើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ (40th AMEM and Its Associated Meetings) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ បណ្តាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនាពាក់ព័ន្ធជាច្រើនទៀត។
ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាន កម្ពុជាប្តេជ្ញាដឹកនាំការងារថាមពលក្រោមមូលបទ “បង្កើនល្បឿនអន្តរកាលថាមពល៖ ការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនដោយចីរភាព” ។

