ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងគណបក្សចំនួន៤

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។
កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅ
ទីស្តីការក្រសួងមហាផ្ទៃ សាលប្រជុំ (T27)៕

