ឯកឧត្ដម ឃួង ស្រេង ដឹកនាំប្រតិភូ អញ្ជើញចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ អញ្ជើញចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្ដម ផាន់ វ៉ាន់ ម៉ាយ ( H.E PHAN VAN MAI ) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ង្វៀន វ៉ាន់ ណេន ( H.E NGUYEN VAN NEN ) លេខាគណៈកម្មាធិការគណបក្សទីក្រុងហូជីមិញ។