ស៊ីម៉ាក់ដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ចំនួន២គ្រាប់ នៅស្រុកពញ្ញាក្រែក
ភ្នំពេញ៖ កំលាំងជំនាញអង្គភាពស៊ីម៉ាក់ទិសខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានដោះបន្សាប គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់២៣០គីឡូក្រាមចំនួន២គ្រាប់ ស្ថិតនៅ២ទីតាំងផ្សេងគ្នាក្នុងឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
យោងតាមហ្វេសប៊ុក ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា គ្រាប់បែកទាំងពីរគ្រាប់បានបោសសំអា តនិងដឹកជញ្ជូនដោយសុវត្ថិភាព៕