ឯកឧត្តម កើត សេកាណូ ដឹកនាំគណៈប្រតិភូនៃវិស័យយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការចំណូល-ចំណាយឆ្នាំ២០២៣ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥
ភ្នំពេញ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំ គណៈប្រតិភូនៃវិស័យយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំជាមួយគណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានថវិកា។
កិច្ចប្រជុំនេះ បានផ្តោតជាសំខាន់លើ៖ គម្រោងផែនការចំណូល-ចំណាយឆ្នាំ២០២៣ របស់វិស័យយុត្តិធម៌ និង ផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ របស់វិស័យយុត្តិធម៌៕