**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ជា វ៉ាន់ដេត ក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថល និងកម្មវិធីបណ្តាញនវានុវត្តន៍ឌីជីថលនៃក្រុមប្រទេស G20 នៅឥណ្ឌូនេស៊ី

កាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនអាស៊ាន និងកម្មវិធីបណ្តាញនវានុវត្តន៍ឌីជីថលនៃក្រុមប្រទេស G20 ព្រមទាំងកម្មវិធីពាក់ព័ន្ធនានា នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ឆ្នាំនេះ បានពិភាក្សាលើប្រធានបទចំនួន ៣ រួមមាន ១) ការតភ្ជាប់ឌីជីថលនិងការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ២) ជំនាញនិងអក្ខរកម្មឌីជីថល និង ៣) រំហូរទិន្នន័យឆ្លងកាត់ព្រំដែន ដែលជាប្រធានបទស្របនឹងកាលៈទេសៈ និងមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ក្នុងពិភពលោកតាមរយៈបរិវត្តកម្មឌីជីថល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Johnny G. Plates រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឥណ្ឌូនេស៊ី ដែលបានចែករំលែកពីវឌ្ឍនភាពការងាររបស់ក្រុមការងារសេដ្ឋកិច្ចឌីជីថល (DEWG) ក៏ដូចជាសារៈសំខាន់នៃភាពធន់លើការតភ្ជាប់ ដែលមានគ្រប់ទីកន្លែង តម្លៃសមរម្យ កម្មញ្ញភាព ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយការទទួលខុសត្រូវនិងចំទិសដៅ ដើម្បីគាំទ្រដល់ការប្រើប្រាស់សេវាសាធារណៈឌីជីថលប្រកបដោយបុរេសកម្ម យកអ្នកប្រើប្រាស់ជាធំ មានសន្តិសុខនិងសុវត្ថិភាព និងងាយស្រួលប្រើប្រាស់។

កិច្ចប្រជុំក៏បានគាំទ្រដល់គំនិតផ្តួចផ្តើមស្តីពីភូមិឆ្លាតរបស់សហភាពទូរគមនាគមន៍អន្តរជាតិ ដែលជាគំរូមួយសម្រាប់ការតភ្ជាប់ឌីជីថលនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា និងបានពិភាក្សាលើរំហូរទិន្នន័យឆ្លងកាត់ព្រំដែន ដែលទាមទារនូវកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ការធ្វើសុខដុមនីយកម្មរវាងបទដ្ឋានគតិយុត្តសម្រាប់ប្រទេសនីមួយៗ និងការគិតគូរលើទំនុកចិត្ត ក៏ដូចជាការការពារសន្តិសុខទិន្នន័យ និងទិន្នន័យបុគ្គល។ ខ្លឹមសារនៃកិច្ចពិភាក្សាស្របតាមផែនការយុទ្ធសាស្ត្រដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានគិតគូនិងរៀបចំអនុវត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាអគ្គលេខាធិការ UNESCAP អំពីកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងភាពជាអ្នកដឹកនាំឌីជីថលសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល។ បន្ទាប់មកបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍ជប៉ុន អំពីការគាំទ្ររបស់កម្ពុជាចំពោះជប៉ុនក្នុងសហភាពទូរគមនាគមន៍អន្តរជាតិ ក៏ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលរវាងអាស៊ាននិងជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូ ក៏បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Josephine Teo រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងព័ត៌មានសិង្ហបុរី អំពីកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខសាយប័រ ការចែករំលែកព័ត៌មាន និងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

ជាលទ្ធផលអំឡុងពេលនៃការចូលរួមកម្មវិធីនេះ គណៈប្រតិភូកម្ពុជាបានទទួលលទ្ធផលជាវិជ្ជមាន ដែលផ្តល់ឱកាសដល់កម្ពុជាក្នុងការរៀនសូត្រ ផ្លាស់ប្តូរបទពិសោធ និងស្វែងរកការគាំទ្រលើការងារបរិវត្តកម្មឌីជីថល ស្របគ្នាទៅនឹងការដាក់ចេញនូវយុទ្ធសាស្ត្រស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល តាមរយៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១- ២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ៕

អត្ថបទដែលជាប់ទាក់ទង