**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបង្កើនឫទ្ធានុភាពដល់ការអភិវឌ្ឍសកល



ដើម្បីពង្រីកការយល់ដឹងនិងបទពិសោធន៍ផ្នែកពាណិជ្ជកម្មសេវាកម្មដែលរួមមានការដឹកជញ្ជូន ទេសចរណ៍ សេវាហិរញ្ញវត្ថុ ការប្រើប្រាស់កម្មសិទ្ធិបញ្ញា សេវាទូរគមនាគមន៍ ព័ត៌មានវិទ្យា និងសេវាកម្មវិជ្ជាជីវៈផ្សេងទៀត ទើបក្រសួងពាណិជ្ជកម្មចិននិងរដ្ឋបាលរដ្ឋធានីប៉េកាំងបានរៀបចំជាពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិត្រូវបានរៀបចំឡើងចាប់ពីឆ្នាំ២០២០មក។ ក្នុងឆ្នាំ២០២២ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មបានប្រារព្ធធ្វើចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា នៅរដ្ឋធានីប៉េកាំង។

 

ដើម្បីចូលរួមក្នុងការពង្រឹងខឿនសេដ្ឋកិច្ចសកលក្នុងចរន្តនៃការអភិវឌ្ឍសកល ប្រទេសចិនបានធ្វើឱ្យពាណិជ្ជកម្មសេវាកម្មក្លាយជាកម្លាំងចលករថ្មីក្នុងពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចដែលប្រទេសចិនតែងបានបើកទូលាយមុខរបរសេវាកម្មនិងការអភិវឌ្ឍនវានុវត្តន៍លើវិស័យពាណិជ្ជកម្មសេវាកម្មដោយបានចែករំលែកនូវការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅនិងបើកចំហកាន់តែទូលាយ ដែលជាការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍសកលដែលប្រកបដោយការបើកទូលាយកម្រិតកាន់តែខ្ពស់ ព្រមទាំងជាការបង្ហាញឱ្យឃើញនូវគោលបំណងយ៉ាងសំខាន់ដែលចង់ចែករំលែកឱកាសអភិវឌ្ឍន៍ពាណិជ្ជកម្មសេវាកម្មជាមួយពិភពលោក និងរួមគ្នាជំរុញការងើបឡើងវិញនិងកំណើននៃសេដ្ឋកិច្ចសកលក្នុងពេលដែលវិបត្តិកូវីដ-១៩មានសភាពថមថយ ហើយក៏ជាវេទិកាបកស្រាយបញ្ហាពិបាកនាពេលបច្ចុប្បន្ននេះលើវិស័យសេដ្ឋកិច្ចសកល ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ ព្រមទាំងជាត្រីវិស័យចង្អុលបង្ហាញពីទិសដៅសម្រាប់រួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរ។ ដូចដែលពិភពលោកបានទទួលស្គាល់រួចមកហើយថា ទិន្នន័យជាផ្លូវការរបស់ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា បានកើនឡើង២,៥%នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលឈានដល់៥៦ ២៦៤,២ពាន់លានប្រាក់យាន់ចិន ឬស្មើនឹង៨ ៣២៧,១ពាន់លានដុល្លារអាមេរិក។ ដោយឡែកចំពោះទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា៧ខែដំបូងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនជាមួយអាស៊ានគឺ៣,៥៣ទ្រីលានប្រាក់យាន់ចិន ដែលបានកើនជាង១៣,២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ហើយត្រូវជា១៥%នៃទំហំពាណិជ្ជកម្មសរុបរបស់ចិនជាមួយបរទេស។ នេះជាសមិទ្ធផលថ្មីបំផុតនៃកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ាន ហើយក៏ជាតារាងពន្ទុដ៏ល្អប្រសើរនៃកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ផងដែរ។

ដើម្បីរួមកម្លាំងគ្នាក្នុងការគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មរបស់បណ្តាប្រទេសនានាស្ថិតនៅតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» និងចែករំលែកសមិទ្ធផលបច្ចេកវិទ្យារបស់ខ្លួនស្របតាមផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ (ឆ្នាំ២០២១-ឆ្នាំ២០២៥) ប្រទេសចិនបានធ្វើឱ្យពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មចូលរួមយ៉ាងសកម្មនៅលើការលើកកម្ពស់កម្រិតបើកទូលាយថែមមួយកម្រិតទៀត ព្រមទាំងបង្កើនការផ្តល់ការគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មស្របតាមនិយាមច្បាប់ពាណិជ្ជកម្មសេវាកម្មសកល ដើម្បីឱ្យបណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ»រួមកម្លាំងគ្នាក្តាប់ជាប់តម្រូវការថ្មីលើវិស័យពាណិជ្ជកម្មសេវាកម្ម ព្រមទាំងឆ្លើយតបបានទាន់ពេលវេលានូវការផ្តល់ដំណោះស្រាយត្រឹមត្រូវលើការប្រឈមថ្មីលើវិស័យពាណិជ្ជកម្មសេវាកម្មផងដែរ។

ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថលតាមយុគសម័យទំនើបរបស់ពិភពលោក ប្រទេសចិនបានធ្វើឱ្យពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មមានទ្រង់ទ្រាយនៃការរៀបចំកាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានរំលេចចេញនូវប្រធានបទកាន់តែមានសារៈសំខាន់ដល់កិច្ចបង្កើនទំហំការអភិវឌ្ឍសកលរបស់ពិភពលោកដោយរួមមានសេដ្ឋកិច្ចឌីជីថល របៀបអភិវឌ្ឍសង្គមជាតិបែបថ្មីមួយសំដៅកសាងបាននូវសហគមន៍ជោគវាសនារួម ដោយនាំពិភពលោកចាកចេញជាបណ្តើរៗនូវការស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ លើសពីនេះ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មនឹងជួយឱ្យសហគ្រាសសកលបង្កើតទំនាក់ទំនងកាន់តែរឹងមាំតាមបែបផែនឌីជីថល ធ្វើឱ្យបណ្តាប្រទេសទាំងអស់មានជំនឿចិត្តកាន់តែរឹងមាំក្នុងការធ្វើអាជីវកម្មនៅទីផ្សារចិនដែលមានភាពនឹងនរនិងយូរអង្វែងតាមរយៈបទពិសោធន៍ដ៏មហិមារបស់ប្រទេសចិនក្នុងនាមជាអ្នកដែលតែងបានរៀបចំនូវពិព័រណ៍ចម្រុះលើវិស័យពាណិជ្ជកម្មសេវាកម្មដែលយល់ដឹងយ៉ាងច្បាស់និងស៊ីជម្រៅពីសកលភាវូបនីយកម្ម ភាពជំនាញនិងទីផ្សារភាពវូបនីយកម្ម។

ដើម្បីសម្រេចបាននូវការរួមចំណែកអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ប្រទេសចិនបានធ្វើឱ្យពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មមានភាពបៃតងដោយលើកទឹកចិត្តដល់សហគ្រាសទាំងអស់ចូលរួមយ៉ាងសកម្មនៅក្នុងការកាត់បន្ថយការបញ្ចេញការបូនរហូតដល់អព្យាក្រឹតភាពកាបូនដែលជាកាលានុវត្តភាពទីផ្សារនិងផលប្រយោជន៍ក្នុងការអភិវឌ្ឍដល់បណ្តាភាគីនានា ក្នុងន័យបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករកាន់តែច្រើនដល់សេដ្ឋកិច្ចសកលដែលបម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិ។

ជារួម ប្រទេសចិនដែលនៅបន្តមានកំណើនសេដ្ឋកិច្ច ព្រមទាំងមានឆន្ទៈរួមជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោកក្នុងការបង្កើននូវកិច្ចសហប្រតិបតិ្តការអន្តរជាតិដែលមានភាពបើកទូលាយនិងបរិយាប័ន្ន ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មលើកទី៣ ឆ្នាំ២០២២ នឹងបន្តដើរតួនាទីសំខាន់ក្នុងការជំរុញការងើបឡើងវិញសេដ្ឋកិច្ចសកលនិងអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មស្របតាមទស្សនៈស្តីពីការបង្កើតសហគមន៍វាសនាតែមួយរបស់មនុស្សជាតិដោយសារប្រទេសចិនតែងបានប្រកាន់ខ្ជាប់ការគោរព បញ្ជាក់ជំនឿចិត្តនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសទាំងអស់ ហើយជាពិសេសប្រទេសចិនតែងប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សាគ្នា សាងសង់ស្ពានសហប្រតិបត្តិការជាមួយគ្នានិងចែករំលែកជាមួយគ្នាជាប់រហូតមកដោយប្រទេសចិនតែងបានផ្តល់ជំនឿចិត្តកាន់តែខ្លាំងក្នុងការគាំពារពហុភាគីនិយម ជំរុញសេរីភាពនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អត្ថបទដែលជាប់ទាក់ទង